ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ពេលរាត្រី នៅភ្នំពេញ
នគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ រាជធានីភ្នំពេញ ល្បាតចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នាពេលរាត្រី។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង ០១ និង៣០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខ ខ្លោងទ្វារវត្តពោធិញាណ ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ជាក់ស្តែងករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិ។
ជនសង្ស័យទាំង ០៥នាក់ ទី១ ឈ្មោះ យ៉ាត ភារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្សារដើមគរ ស្នាក់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ ផាន ផារី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ទី៣ ឈ្មោះ សុខ ចាន់ឌី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ទី៤ ឈ្មោះ អ៊ុំ ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ទី៥ ឈ្មោះ អូន ម៉ាលីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅតាមទីសាធារណៈ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន ដែកជ្រុងចុងសំប៉ែតស្រួចចំនួន ០១ កន្ត្រៃកាត់ក្រណាត់ចំនួន០១ សោរខ្សៀលេខ៨ចំនួន ០២ សោរខ្សៀលេខ១០ចំនួន ០១ ដង្កាប់ចំនួន ០២ ទូរស័ព្ទដៃចំនួន ០៤គ្រឿង ម៉ូតូរ៉ឺម៉កកង់បី ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ (ម៉ូតូរ៉ឺម៉កចាស់) ចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលដង្កោ ដើម្បីចាត់តាមនីតិវិធី៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


