Connect with us

ព័ត៌មានជាតិ

ត្រីមាសទី ៣ ឆ្នាំ ២០២១ គណៈ​កម្មការតាមដានព័ត៌មានក្លែងក្លាយ រកឃើញជិត ៥០០ ករណី កើនឡើង ៣១ ភាគរយ

បានផុស

នៅ

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១​ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​បានអនុវត្ត​ការងារដោយ ស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធ នឹងដំណឹងក្លែងក្លាយ ព័ត៌មាន​មិន​ពិតញុះញង់ បំពុលសង្គម និងប្រមាថថ្នាក់ដឹកនាំសរុបចំនួន ៤៩៣ ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនករណីដែលបានស្រង់ខាងលើនេះ មានការកើនឡើង ចំនួន ៣១% បើប្រៀបធៀបជាមួយនឹងត្រីមាសទី២ ឆ្នាំ​២០២១ នេះ។ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអះអាងថា ការកើនឡើងនេះគឺ មិនមែន​ដោយ​សារប្រភពថ្មីៗទេ គឺប្រភពចាស់បង្កើនសកម្មភាពបង្ហោះសារ។

គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មានវិធានការផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយព័ត៌មានពិតដែលបានបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ ព្រមទាំងកំណត់មុខសញ្ញាដែលផ្សព្វផ្សាយព័ត៌មានមិនពិត​ដើម្បីស្នើសុំកិច្ចសហការ​ជាមួយក្រុម​ការងារអន្តរក្រសួងចំនួន ៣០ ករណី។

អង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ដែលធ្វើការផ្សាយ​ព័ត៌មានមិនគោរព​ក្រមសីលធម៌ វិជ្ជាជីវៈ និងផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរអ្នក​ដទៃចំនួន ៥ អង្គភាព។

គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បញ្ជាក់ថា សម្រាប់សារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត និងអុជអាលបង្កចលាចល ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ក្រសួងមានវិធានការ អប់រំ ណែនាំ និងព្រមានចំពោះអ្នកសារព័ត៌មានដែលប្រព្រឹត្តកំហុសឆ្គងខាងក្រមសីលធម៌ វិជ្ជាជីវៈ ព្រមទាំង
ព្យួរអាជ្ញាបណ្ណ ឬដកហូតអាជ្ញាបណ្ណចំពោះអង្គភាពសារព័ត៌មាន ដែលគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត និងដំណឹង​ក្លែងក្លាយ និងអាចប្តឹងទៅតុលាការតាមនីតិវិធីច្បាប់ ចំពោះសកម្មភាព​របស់អ្នកសារព័ត៌មានដែលរំលោភច្បាប់ ផ្សព្វផ្សាយព័ត៌មានញុះញង់​បណ្តាលឱ្យកើតមានអំពើ​ហិង្សា ចលាចលក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ចជាតិ និងទំនាក់ទំនងជាមួយបរទេសជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៩ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា១ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

អាជីព១ ម៉ោង មុន

យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន

Sokha Hotels

ព័ត៌មានពេញនិយម