ព័ត៌មានជាតិ
ខេត្តជាប់សមុទ្រ ត្រៀមបើកថ្នាក់ទី១០ និងថ្នាក់ទី ១១ បន្ថែមទៀត ក្រោយពិធីភ្ជុំបិណ្ឌ
ខេត្តព្រះសីហនុត្រៀមបើកថ្នាក់ទី១០ និងថ្នាក់ទី១១ បន្ថែមទៀត នៅក្រោយពិធីភ្ជុំបិណ្ឌរួច បន្ទាប់ពីបានបើកដំណើរការរៀននិងបង្រៀនឡើងវិញថ្នាក់ទី៩និងទី១២ដោយទទួលបានជោគជ័យរួចមក។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្តដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅថ្ងៃទី២តុលានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថារាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា បើកសាលារៀនឡើងវិញ ដោយផ្តោតលើថ្នាក់ទី៩ និងថ្នាក់ទី១២។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ មានសាលាចំនួន២៥ បានបើកដំណើរការរៀន និងបង្រៀនឡើងវិញដោយទទួលបានជោគជ័យ។

លោកអភិបាលខេត្តបានបន្តថា «យើងនឹងបន្តបើកថ្នាក់ទី១០ និងថ្នាក់ទី១១ បន្ថែមទៀតក្រោយពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌរួច និងឈានទៅបន្តបើកសាលាបឋមសិក្សា និងមត្តេយ្យសិក្សាបន្ថែមទៀតនាពេលខាងមុខ»។
លោកអភិបាល ខេត្តបានថ្លែងការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យ ដើម្បីបង្កើតភាពស៊ាំ កាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងកាត់បន្ថយហានិភ័យដល់អាយុជីវិតប្រជាពលរដ្ឋខេត្តរបស់យើង។
បន្ទាប់មកលោកអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ និងយុវជនស្ម័គ្រចិត្តក្រុងព្រះសីហនុចំនួន ៣២០នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុបានបើកដំណើរការសាកល្បងសាលារៀន ដោយពង្រីកបានរហូតដល់២៥សាលា ហើយត្រៀមបើកថ្នាក់ទី១០ និងថ្នាក់ទី១១ បន្ថែមទៀតក្រោយពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌរួច និងឈានទៅបន្តបើកសាលាបឋមសិក្សា និងមត្តេយ្យសិក្សាបន្ថែមទៀតនាពេលខាងមុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


