ព័ត៌មានជាតិ
វគ្គបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍ជាតិ ដល់អ្នកសង្កេតការណ៍ ស.ស.យ.ក ខេត្តស្វាយរៀង តាមប្រព័ន្ធ online zoom
នៅថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ឌី វិជ្ជា ប្រធាន ស.ស.យ.ក ខេត្តស្វាយរៀង ឯកឧត្ដម តូច ប៉ូលីវ៉ា អនុប្រធាន ស.ស.យ.ក ខេត្ត បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលអ្នកសង្កេតកាណ៍ជាតិ ស.ស.យ.ក ខេត្តស្វាយរៀង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដោយ មានគ្រូឧទ្ទេសនាមឯកឧត្ដម ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មរហ័ស គ.ជ.ប ឯកឧត្ដម កេង សុម៉ារិទ្ធ តំណាងឯកឧត្តម កើត រិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក និងជាប្រធានក្រុមការងារពិនិត្យតាមដានយុទ្ធនាការពលរដ្ឋល្អ លោក កែ រឹទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម។

នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះមានចូលរួមពីប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត លោក លោក ស្រីសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្ត ក្រុមការងារ ស.ស.យ.ក ចុះជួយក្រុង ស្រុកទាំង៨ គណៈកម្មា ធិការ ស.ស.យ.ក និងជនបង្គោលសង្កេតការណ៍ទាំង៨ក្រុងស្រុក សរុបចំនួន ២៧០នាក់ តាមប្រព័ន្ធ online zoom។

ចំពោះវគ្គបណ្ដុះបណ្ដាលនេះដែរ ស្វែងយល់ទៅលើចំនុចសំខាន់ដូចជា
-រចនាសម្ព័ន្ធរបស់ គ.ជ.ប ក្នុងក្របខ័ណ្ឌការបោះឆ្នោត គឺជាស្នូលនៃលទ្ធិប្រជាធិតេយ្យ
-តួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ជាតិ
-ក្រមសីលធម៌អ្នកសង្កេតការណ៍ជាតិ
-នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ការប្ដឹង និងការដោះស្រាយពាក្យបណ្ដឹង និងតារាងត្រួតពិនិត្យ
-បេសកម្មរបស់ សសយក ក្នុងការងារសង្កេតការណ៍ដំណើរការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការបោះឆ្នោត
-របៀបធ្វើរបាយការណ៍ និងទិដ្ឋាការធ្វើដំណើរ៕
អត្ថបទ៖ ភក្ដី


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


