ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលឱ្យពង្រឹងការអប់រំផ្សព្វផ្សាយនិងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ដល់ក្រុមគោលដៅ ឱ្យបានគ្រប់ៗគ្នា
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ន ប៊ុនហេង នៅថ្ងៃទី ០៤ ខែតុលានេះ បានចេញលិខិតមួយឱ្យថ្នាក់ដឹកនាំក្រសួងសុខាភិបាល ពង្រឹងសកម្មភាពយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្រុមគោលដៅឱ្យបានគ្រប់ៗគ្នា។
ការស្នើបែបនេះ បន្ទាប់ពី សង្កេតឃើញមានការធ្វេសប្រហែស របស់ប្រជាពលរដ្ឋក្នុងការអនុវត្ត ការបង្ការវីរុសកូវីដ១៩ ដែលធ្វើឱ្យមានការហក់ឡើងវិញ នូវការចម្លងវីរុសកូវីដ១៩ នៅតាមបណ្តាខេត្តមួយចំនួន។
លោករដ្ឋមន្ត្រីជំរុញឱ្យថ្នាក់ដឹកនាំក្រសួងសុខាភិបាល ចាត់ចែងអប់រំផ្សព្វផ្សាយផ្តល់ព័ត៌មានការចាក់វ៉ាក់សាំង និងតាមដានរកអ្នកមិនទាន់បានចាក់វ៉ាក់សាំង ដើម្បីចាក់ឱ្យបានគ្រប់ៗគ្នា៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


