ព័ត៌មានជាតិ
ពេលពលរដ្ឋវិលត្រឡប់ពីស្រុកកំណើតវិញ ត្រូវធ្វើតេស្ត ដើម្បីទប់ស្កាត់កូវីដ-១៩
អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអោយគណៈអភិបាលខណ្ឌទាំង១៤ ពង្រឹងវិធានការឱ្យបានហ្មត់ចត់បំផុត ខណៈពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញទៅភ្ជុំបិណ្ឌ នៅស្រុកកំណើត និងចូលភ្នំពេញវិញ ដោយត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ក្នុងនោះលោកណែនាំឱ្យមានការធ្វើតេស្តរកជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលចូលរោងចក្រ សហគ្រាស និងរាជធានី។

ការណែនាំនេះ បានឡើងក្នុងអង្គប្រជុំតាមប្រព័ន្ធ Video Conference ជាបន្ទាន់នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ សំដៅពង្រឹងការអនុវត្តសារាចរ ស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុង និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លេខ០៧ស.រ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំទៅគណៈបញ្ជាការខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ពន្ធ័ ត្រូវពង្រឹងវិធានការការពារឱ្យបានហ្មត់ចត់បំផុត រួមទាំងវិធានការអប់រំ នៅតាមបេនឡាន តាមច្រកចេញចូលរាជធានីភ្នំពេញ ឬកាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ឬបន្ថយចំនួនមនុស្សជិះ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន វិធានការ ៣កុំ ៣ការពារ។ ពិសេសនៅពេលបងប្អូន វិលត្រឡប់ពីស្រុកកំណើតវិញ អាជ្ញាធរនឹងធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីដ-១៩ ចូលក្នុងរោងចក្រសហគ្រាស ក្នុងរាជធានីភ្នំពេញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋចេះការពារខ្លួនឯង និងក្រុមគ្រួសារខ្លួន។

បន្ថែមពីនេះ លោក ឃួង ស្រេង បានណែនាំឱ្យមន្ទីរធម្មការ និងសាសនា ក៏ដូចអាជ្ញាធរខណ្ឌ ពង្រឹងវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងញែក កុំឱ្យមានការប្រមូលផ្តុំមនុស្សច្រើនតាមទីអារាមនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្តពង្រឹងវិធានការការពារ តាមក្លឹបកំសាន្ត បៀហ្គាដិន ខេធីវី និងទីតាំងប្រមូលផ្តុំមនុស្សច្រើន ដែលអាជ្ញាធរ ធ្លាប់បានបិទខ្ទប់កន្លងមក ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាបន្តទៀត ហើយបើហាងផឹកស៊ីជួបជុំណាមួយល្មើសការណែនាំ ត្រូវបិទជាបន្ទាន់ ហើយម្ចាស់ហាង ម្ចាស់ទីតាំងក៏នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ថែមទៀត៕
លោកអភិបាលបានមានប្រសាសន៍ថា ការនឿយហត់របស់អាជ្ញាធរ ដើម្បីតែមួយប៉ុណ្ណោះ នោះ គឺសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងសម័យកូវីដ-១៩នេះ។ នាឱកាសនោះ អភិបាលរាជធានីភ្នំពេញ បានបង្ហាញពីការព្រួយបារម្ភ ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក្នុងពេលដែលប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅភ្ជុំនៅស្រុកកំណើត ដែលទាមទារពង្រឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានហ្មត់ចត់ ជាពិសេសតាមច្រក ចេញចូលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានចំណាយធនធានច្រើនណាស់ ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងដោះស្រាយជីវភាពប្រជាពលរដ្ឋ តាមតំបន់បិទខ្ទប់ជាដើម។ លោកអភិបាលរាជធានីបន្តថា ការនឿយហត់របស់អាជ្ញាធរយើង គឺជាពលិកម្មដ៏មានតំលៃ ដើម្បីសុខមាលភាព ប្រជាពលរដ្ឋយើង៕
អត្ថបទ៖ ស្រីរ័ត្ន

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


