ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ អំពីភាពកកកុញរបស់ពលរដ្ឋ ដែលដើរលេងកម្សាន្ត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរ នៅគ្រប់ទីកន្លែងទាំងអស់ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលអំពីភាពកកកុញ របស់ប្រជាពលរដ្ឋ ដែលបានទៅដើរលេងកម្សាន្ត នៅតាមរមណីដ្ឋាននានា ដើម្បីរក្សាគម្លាតពីក្រុមគ្រួសារមួយ ទៅក្រុមគ្រួសារមួយទៀត ពីមនុស្សដែលមិនស្គាល់គ្នា ទៅកៀកគ្នាជាដើម។
តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមាជិកនៅក្នុងគ្រួសារតែមួយ អាចនៅកៀកគ្នាបាន ដោយសារពួកគេរស់នៅផ្ទះជាមួយគ្នា ជិះរថយន្តជាមួយគ្នា។ ប៉ុន្តែអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ ត្រូវធានានូវការរក្សាគម្លាត និងការកកកុញ របស់ប្រជាពលរដ្ឋ ដែលបានដើរលេងកម្សាន្ដ ពីព្រោះយើងមិនបានដឹងថា នរណាម្នាក់នឹងមានជំងឺកូវីដ-១៩នោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «ការពាក់ម៉ាស់ នៅតាមទីធ្លាសាធារណៈ ដែលយើងកំពុងដើរកម្សាន្ដ វាជាការចាំបាច់ ការលាងដៃក្រោយពីការកាន់នេះ កាន់នោះហើយ ជាមួយនឹងអាល់កុល ឬជែល គឺវាជាការចាំបាច់»។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការសាកល្បងលើកនេះ គឺជាការសាកល្បងដ៏ធំរវាងមហន្ដរាយ និងសុវត្ថិភាព ដោយប្រសិនបើយើងធ្វើបានត្រឹមត្រូវ មហន្តរាយវានឹងមិនមាននោះទេ ហើយវាមិននាំទៅដល់ការរារាំងការបើកប្រទេសឡើងវិញឡើយ។
សម្ដេចតេជោ សង្ឃឹមថា សុវត្ថិភាពនឹងអាចកើតមានបាន អាស្រ័យទៅលើមនុស្សម្នាក់ៗ ក្រុមគ្រួសារនីមួយៗ នៅក្នុងពេលដើរលេងកម្សាន្ដ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ហើយសុវត្ថិភាពក្រោយពេលភ្ជុំបិណ្ឌនេះ នឹងនាំឲ្យយើងបើកប្រទេសឡើងវិញលើគ្រប់វិស័យ ដូចជា៖ ភោជនីយដ្ឋាន, អាហារដ្ឋាន, រហូតដល់កន្លែងជាច្រើន ដែលទាក់ទងជាមួយនឹងសេវា គឺនឹងត្រូវបានបើកពេញលេញ សម្រាប់ដំណើរការសេដ្ឋកិច្ច ដែលទៅទាំងព្រមរួមមាន៖ កសិកម្ម, ឧស្សាហកម្ម, និងសេវាកម្មជាដើម ដែលនឹងឲ្យប្រទេសរបស់យើង វិលទៅរកមុនសម័យកូវីដ-១៩ រាតត្បាត ដោយគ្រាន់តែអនុវត្ត តាមបែបគន្លងថ្មីប៉ុណ្ណោះ។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេចបាននិងកំពុងតាមដានសភាពការណ៍ ក្នុងអំឡុងពេលប្រជាពលរដ្ឋឈប់សម្រាក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ តាមរយៈរបាយការណ៍ របស់អាជ្ញាធររាជធានី-ខេត្ត និងក្រសួងទេសចរណ៍ ដែលបានរាយការណ៍ជាប្រចាំនូវការវិវត្តទាំងឡាយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


