ព័ត៌មានជាតិ
មនុស្ស ០៥ នាក់ លង់ទឹក នៅចំណុចឆ្នេរដើមឈើចាំស្នេហ៍
មនុស្សចំនួន ០៥ នាក់ បានលង់ទឹក ដោយក្នុងនោះរកឃើញ ០២ នាក់ ដែលហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ ០៣ រសៀល ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២១។

ហេតុការណ៍ខាងលើនេះ ស្ថិតនៅចំណុចឆ្នេរដើមឈើចាំស្នេហ៍ ឆ្នេរជំទាវម៉ៅ ក្នុងឃុំគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដោយមានមនុស្សចំនួន ០៥ នាក់ ត្រូវបានលង់ទឹក ហើយរកឃើញតែ ០២ នាក់ប៉ុណ្ណោះ (ស្រី ០១ នាក់បានស្លាប់) ចំណែក ០១ នាក់ទៀតប្រុស បញ្ជូនទៅសង្គ្រោះ។

ក្នុងនោះដែរ មូលហេតុដែលនាំឲ្យជនរងគ្រោះលង់ទឹក ដោយសារមុនពេលកើតហេតុ នៅទីតាំងខាងលើមានខ្យល់ និងទឹករលកបោកបក់ខ្លាំង ហើយពួកគាត់បានចុះទៅលេង ទើបធ្វើឲ្យទឹករលកប៉ះពួកគាត់ដួល។

លោក ឃាង ភារម្យ បានឲ្យដឹងដែរថា បន្តិចទៀត លោកអភិបាលខេត្ត នឹងអញ្ជើញដឹកនាំបញ្ជាផ្ទាល់ក្នុងការស្វែងរកជនរងគ្រោះដែលលង់ទឹកសមុទ្រនៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងឃុំគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។

បច្ចុប្បន្ន មនុស្សចំនួន ០៣ នាក់ កំពុងបាត់ខ្លួន ក្នុងនោះស្រី ០២ នាក់ ប្រុស ០១ នាក់៕
អត្ថបទ ៖ ស៊ុយ ចាន់ធា


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


