ព័ត៌មានជាតិ
អ្នកធ្វើចត្តាឡីស័ក ក្នុងខេត្តសៀមរាប ទទួលបានអាហារ និងប្រើអ៊ិនធើណិត មិនគិតថ្លៃ
អ្នកពាក់ព័ន្ធដោយប្រយោល និងជិតស្និត ជិត៤០០នាក់ នៅព្រឹត្ដិការណ៍សហគមន៍២៨វិច្ឆិកា កន្លងទៅ ត្រូវបានយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ នៅក្នុងមណ្ឌលចត្តាឡីស័ក នាខេត្តសៀមរាប។
លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានឲ្យដឹងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នេះថា ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្ន ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋចំនួន ជិត៤០០នាក់ បានចូលរួមយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅក្នុងមណ្ឌលចត្ដាឡីស័ក នាសាលាអនុវត្ដគរុកោសល្យនិងវិក្រិតការខេត្ដ ។

លោកឲ្យដឹងដែរថា មន្ត្រីជំនាញសុខាភិបាល ក៏បានទៅយកសំណាកអ្នកពាក់ព័ន្ធក្នុងមន្ទីរឃុំឃាំងនិងនៅតំបន់ពាក់ព័ន្ធក្នុងបុរីសៀងណាំ ផងដែរ ប៉ុន្តែមិនបានរកឃើញវិជ្ជមានវីរុសនៅឡើយទេ ប៉ុន្ដែមួយចំនួនត្រូវបានដាក់ឲ្យនៅដោយឡែក ចំនួន១៤ថ្ងៃ និងមួយចំនួនទៀត ត្រូវធ្វើចត្ដាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន។
លោកបានបន្ដថា អាជ្ញាធរបានរៀបចំផ្ដល់អាហារដល់អ្នកដែលធ្វើចត្តាឡីស័ក ក្នុងមណ្ឌលគរុកោសល្យ និងវិក្រិតការខេត្ត ចំនួន៤ពេល ក្នុងង១ថ្ងៃ និងមានប្រព័ន្ធអ៊ិនធើណិត ឲ្យប្រើដោយមិនគិតថ្លៃទៀតផង។

លោក ពិន ប្រាកដ បានអំពាវកុំឲ្យមានការបំផុសព័ត៌មាន ដែលមិនពិត តាមបណ្ដាញសង្គម ពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ-១៩ ដើម្បីកុំឲ្យមានការភ័ន្តច្រឡំ ប៉ុន្តែត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

មន្ដ្រីនៃមន្ទីរសុខាភិបាល ខេត្ដសៀមរាប បានបញ្ជាក់ថា មកដល់ម៉ោង៣រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ត្រូវបានធ្វើតេស្ដ ចំនួន៣៨២នាក់ ក្នុងនោះស្រី៨២នាក់ ហើយបានធ្វើចត្ដាឡីស័ក ចំនួន៨នាក់ នៅសាលាអនុវត្ដគរុកោសល្យនិងវិក្រិតការខេត្ដ៤នាក់ និងនៅមន្ទីរពេទ្យបង្អែកខេត្ដ៤នាក់ ។
មន្ដ្រីសុខាភិបាល ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវប្រញាប់ធ្វើតេស្ដ និងស្ដាប់ការណែនាំពីអ្នកជំនាញសុខភាព ជាបន្ទាន់៕
អត្ថបទ ៖ គឿនវេត
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


