ព័ត៌មានជាតិ
ឃាត់ខ្លួនពលករខ្មែរ ១១ នាក់ លើ៣គោលដៅ ក្នុងស្រុកអារញ្ញប្រាថេត ដែលលបឆ្លងដែនខុសច្បាប់
ពលករខ្មែរចំនួន ១១ នាក់ និងជនជាតិថៃម្នាក់ ត្រូវកម្លាំងទាហានឈុតខ្មៅថៃ ស្ទាក់ឃាត់ខ្លួនបានលើ ៣ គោលដៅ ក្នុងស្រុកតែមួយ និងក្នុងថ្ងៃតែមួយ ខណៈដែលពួកគេខ្លះបម្រុងរកច្រកចេញមកកម្ពុជាវិញ និងខ្លះទៀតកំពុងលបឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់។
ការឃាត់ខ្លួននេះ បានធ្វើឡើងនាថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២១ ដោយកម្លាំងកងរយលេខ ១២ សហការជាមួយតម្រួតការពារព្រំដែនថៃ ដែលកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងរដូវកាល ការរាតត្បាតនៃជំងឺកូវីដ-១៩ ។


គោលដៅទី១ គឺកម្លាំងបានឃាត់រថយន្តមួយគ្រឿង ដែលកំពុងបើកបរលើកំណាត់ផ្លូវលេខ ៣០៨៥ បន្ទាប់ពីមានការសង្ស័យ។ ក្រោយពេលត្រួតពិនិត្យ គឺសង្កេតឃើញថា អ្នកបើកបររថយន្តនេះ គឺជាជនជាតិថៃ ឯអ្នកជិះខាងក្នុងចំនួន ៣ នាក់ (ស្រី១) គឺជាពលករខ្មែរ ដែលត្រឡប់មកពីទីក្រុងបាងកក និងបម្រុងអោយរថយន្តដឹកទៅទម្លាក់នៅក្នុងភូមិសាស្ត្រ ណងច័ន្ទ ។
គោលដៅទី២ គឺកម្លាំងយោធាថៃ បានឃាត់ខ្លួនពលករខ្មែរ ចំនួន ៤ នាក់ (ស្រី១) នៅចំណុចច្រកទ្វារទី១ មុខផ្សារហ្គូលដិនកេត ក្នុងឃុំអារញ្ញប្រាថេត ដែលកំពុងរង់ចាំរករថយន្តបន្តដំណើរចូលទៅរកការងារធ្វើដោយខុសច្បាប់ នាទីក្រុងបាងកក។


គោលដៅទី៣ ត្រូវបានឃាត់ខ្លួនពលករខ្មែរ បន្ថែម ៤ នាក់ទៀត (ស្រី២) នៅក្នុងចម្ការអំពៅ ក្នុងភូមិប៉ារ៉ៃម៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ដែលបានលបឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ។ បច្ចុប្បន្នពលករខ្មែរទាំង ១១ នាក់ ត្រូវបានកម្លាំងយោធាបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកអារញ្ញប្រាថេតហើយ ដើម្បីសាកសួរតាមនីតិវិធី ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ



