ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ មិនទាន់មាននរណាទស្សន៍ទាយ ឬសន្និដ្ឋានជាក់លាក់ថា កូវីដនឹងបញ្ចប់នៅឆ្នាំណាពិតប្រាកដទេ
«យើងត្រូវរៀនរស់ ក្នុងស្ថានភាពកូវីដ មិនទាន់ធូរស្រាល»។ នេះជាការលើកឡើងជាថ្មី របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តបាត់ដំបូងថ្មី នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា រហូតមកដល់ពេលនេះ មិនទាន់មាននរណា អាចទស្សន៍ទាយ ឬអាចសន្និដ្ឋានជាក់លាក់ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅលើពិភពលោក នឹងត្រូវបញ្ចប់នៅពេលណានៅនោះទេ។

សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ប្រសិនបើយើងមិនទាន់អាចបញ្ចប់ បញ្ហាជំងឺកូវីដ-១៩បាន ហើយបន្តបិទប្រទេសទាំងមូល ឬដោយកន្លែងក៏ដោយ ក៏អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែរ។ «អញ្ចឹងហើយ មានតែការដែលយើងរៀនរស់ ក្នុងស្ថានភាពកូវីដ រៀនរស់ក្នុងស្ថានភាពកូវីដយ៉ាងម៉េច? ដូចយើងប្រជុំនេះឯង បានន័យថា បើយើងមកដល់យើងគិតថា ប្រជុំគ្នាអត់បានទេ ដោយសារឆ្លងកូវីដ អាហ្នឹងមិនដឹងពេលណាមួយ យើងធ្វើពិធីនេះបានទេ អញ្ចឹងធ្វើពិធី ក៏ប៉ុន្តែយើងរក្សាគម្លាត ឬមួយក៏អនុវត្តហៅថា ៣កុំ ៣ការពារនោះ ឲ្យបានល្អ»។ នេះជាការលើកឡើងបន្ថែម របស់សម្ដេចក្រឡាហោម ស ខេង។
បើតាមសម្ដេចឧបនាយករដ្ឋមន្ត្រី សម្រាប់ការងារដទៃទៀតក៏ដូចគ្នាដែរ គឺយើងត្រូវប្រុងប្រយ័ត្ន ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


