ព័ត៌មានជាតិ
ឃាត់ខ្លួនស្ត្រីម្នាក់ ដែលយកកាំបិតចុងស្រួច ចាក់ទៅលើប្ដីរបស់ខ្លួន បណ្ដាលឲ្យបាត់បង់ជីវិត
ស្ត្រីម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួន ដោយសង្ស័យប្រើកាំបិតចុងស្រួច ចាក់សម្លាប់ប្តីរបស់ខ្លួន។ នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ម៉ោង ៩ និង ០០នាទីយប់ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឃាត់កម្ម ដោយប្រើកាំបិតចុងស្រួច ចាក់សម្លាប់ប្តីរបស់ខ្លួន។
ជនសង្ស័យជាប្រពន្ធឈ្មោះ ហុន សាហេន មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិថ្នា ឃុំគ្រួសស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (គ្មានសារធាតុញៀន) បានយកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះជាប្តីឈ្មោះ ហឹម សុភក្ត្រា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិថ្នា ឃុំគ្រួស ស្រុកស្វាយ ជ្រុំ ខេត្តស្វាយរៀង (ស្នាកស្នាមលើជនរងគ្រោះលើដើមទ្រូងខាងឆ្វេង) បណ្តាលឲ្យស្លាប់នឹងកន្លែងកើតហេតុ។
វត្ថុតាងដកហូត កាំបិតចុងស្រួច ១ដើម របស់ជនសង្ស័យប្រើធ្វើសកម្មភាព។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងអំពីមូលហេតុ ដែលនាំឲ្យស្ត្រីជាប្រពន្ធ ចាក់សម្លាប់ប្ដីខ្លួនឯងនោះនៅឡើយទេ។ បច្ចុប្បន្នជនសង្ស័យ គឺសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តច្បាប់តាមនីតិវិធី៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា៧ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ