ព័ត៌មានជាតិ
កុំច្រឡំផ្តាសាយនិងកូវីដ ពេលតេស្តរហ័ស
រហូតមកដល់ពេលនេះការសង្ស័យនៅតែមានក្នុងផ្នត់គំនិតពលរដ្ឋមួយចំនួន លើការតេស្តរហ័សរកកូវីដ ១៩ (Rapid Antigen test COVID-19) ដោយអះអាងថាអ្នកដែលផ្ដាសាយតេស្តទៅប្រាកដជារកឃើញមេរោគកូវីដ ១៩។
ប្រធានមន្ទីរពេទ្យខេត្តកោះកុងលោក ហៃ ឡៃសុន កន្លងទៅក៏បានធ្វើការពន្យល់លើករណីនេះដើម្បីកុំឲ្យពលរដ្ឋយល់ច្រឡំ។
លោកបានពន្យល់ថា ជំងឺផ្តាសាយបង្កឡើងដោយវីរុសប្រភេទផ្សេងពីវីរុសកូវីដ ១៩ ដូចជា វីរុស rhinovirus, adenovirus និងវីរុស influenza។ ចំណែកជំងឺកូវីដ ១៩ វិញ បង្កដោយវីរុសកូរ៉ូណា (coronavirus)។

លោកបានលើកឡើង ៦ ចំណុច ដើម្បីពលរដ្ឋស្វែងយល់អំពីការតេស្តរហ័សរកកូវីត ១៩៖
១. ជាប្រភេទតេស្តមើលមេរោគកូវីដ ( Antigen) រហ័សពោលគឺលទ្ឋផល ត្រូវការរយៈពេលតែ ១៥នាទី (ប្រសិទ្ឋភាពតេស្តនេះប្រហាក់ប្រហែល ៩៥ %) ។
២. វិធីធ្វើដោយត្បាររុនច្រមុះ ( nasopharyngeal or nasal swab specimens ) ជម្រៅ ២ សង់ទីម៉ែត ដោយបង្វិល ៥ ជុំ ។
៣. ប្រសិទ្ឋភាពខ្ពស់ (sensitivity) ប៉ុន្តែទាបជាងមើលសំណាក PCR test (RT- PCR test)។ ប្រសិទ្ឋភាពចាប់រកមេរោគឃើញច្បាស់ល្អ ភាគច្រើននៅពេលមានរោគសញ្ញា (ក្អក ផ្តាសាយ ឈឺបំពង់ក ក្តៅខ្លួន) ពោលគឺចាប់ចន្លោះថ្ងៃទី ៥ ទៅថ្ងៃទី៩ ក្រោយពីឆ្លង ( ដំណាក់មេរោគមានច្រើននៅក្នុងសំណាក)។
៤. តេស្តនេះគេប្រើប្រាស់ក្នុងការផ្ទុះរាលដាលក្នុងសហគមន៌ជាប្រភេទប្រមូលផ្តុំ (outbreak settings) ដើម្បីស្រាវជ្រាវ បែងចែក ញែកអ្នកដែលវិជ្ជមានអោយបានឆាប់ ប៉ុន្តែទោះជាអ្នកវិជ្ជមានឫ អវិជ្ជមានក៏ដោយក៏ត្រូវមើលសំណាក PCR test បន្ថែមប្រសិនបើមានករណីសង្ស័យ ឫមានរោគសញ្ញា ឫ ស្ថិតក្នុងតំបន់ប្រឈមខ្ពស់ (Serial screening in congregate settings)។
៥. ចំណុចខ្សោយរបស់តេស្តនេះគឺ៖
-ចាប់មេរោគមិនឃើញ មុនពេលអ្នកជំងឺស្តែងចេញរោគសញ្ញា (asymptomatic phase) ពោលមុនថ្ងៃទី ៣ នៃការឆ្លង។
-តេស្តនេះ និងអវិជ្ជមាននៅពេលមេរោគក្នុងសំណាកចុះទាប (low virus) ចាប់ពីថ្ងៃទី ១១ តទៅ ហើយតំណាក់កាលនេះកម្រិតនៃការឆ្លងក៏ថមថយចុះផងដែរ ជាតំណាក់កាលលែងមានការគំរាមកំហែងនៃការឆ្លងទៀតហេីយ (no longer threat)។
៦. ចំណុចខ្សោយនៃលទ្ឋផលរបស់ PCR test គឺនៅតែមើលឃើញវិជ្ជមានដដែល ទោះជាអ្នកជម្ងឺស្ថិតក្នុងដំណាក់ជាសះស្បើយក៏ដោយ ( ខ្មោចមេរោគ dead virus) មានរយៈពេលរាប់សប្តាហ៏ទៅរាប់ខែ។
យោងតាមក្រសួងសុខាភិបាល រោគសញ្ញាជំងឺកូវីដ-១៩ និងជំងឺផ្តាសាយមានលក្ខណៈស្រដៀងគ្នាខ្លះៗដែលអាចធ្វើឱ្យអ្នកជំងឺយល់ច្រឡំ ប៉ុន្តែវាក៏អាចសម្គាល់បាននូវភាពខុសគ្នាដូចជា៖
រោគសញ្ញាផ្ដាសាយ
-ឡើងកម្ដៅខ្ពស់ តែធូរស្រាលវិញបន្តិចម្ដងៗ
-ក្អកកណ្ដាស់បន្តិចបន្តួច រួចធូរស្រាលវិញ
-ពុំមានអាការៈរាគរូស
-ហៀរសំបោរ តឹងច្រមុះនាំឱ្យពិបាកដកដង្ហើម
-អស់កម្លាំង និងឈឺខ្លួនតិចតួច
រោគសញ្ញាកូវីដ–១៩
-គ្រុនក្តៅលើសពី ៣៧.៥ អង្សាសេ
-ក្អកនិងឈឺកលើសពី៤ថ្ងៃ
-អាចមានអាការរមួលពោះ ក្អួតចង្អោរ រាគរូស និងពិបាកដកដង្ហើម
-ករណីធ្ងន់ធ្ងរអាចឈានដល់រលាកឬហើមសួត
-ឈឺតាមដងខ្លួននិងទទួលទានអាហារមិនសូវបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


