Connect with us

ព័ត៌មានជាតិ

តើគោទាំងនេះ មានទំនាស់អ្វី ទើបប្រើថ្នាំបំពុលឲ្យងាប់ពេញដីយ៉ាងនេះ ?

បានផុស

នៅ

សត្វ​គោ​ជាច្រើន​ក្បាល​របស់​ប្រជាពលរដ្ឋ ត្រូវបាន​ងាប់​ដោយសា​ពុល​ថ្នាំ​គីមីនៅ​ភូមិ​រលួស សង្កាត់​ស្រយ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ កាលពី​អំឡុង​ថ្ងៃបុណ្យ​ភ្ជុំ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ពលរដ្ឋ​ម្ចាស់​គោ​ទាំង​នោះ នៅ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​កក់ក្តៅពី​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​នៅឡើយ​ទេ​។

លោក ហួត វ​ណ្ណី បាន​ថ្លែងប្រាប់​ កម្ពុជា​ថ្មី នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា នេះ​ថា សត្វ​គោ​ទាំងនោះ​ពិតជា​ត្រូវ​ស្លាប់​ដោយសា​ថ្នាំ​គីមី​ពុល​មែន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បញ្ជាក់​យ៉ាងនេះ​ថា “​និយាយ​រួម​ទៅ គឺ​វា​ស្លាប់​ដោយសារ​ជាតិគីមី​មែន ដោយសារ​ទី​១ ពេលដែល​ប្រជាពលរដ្ឋ​ចុះទៅ​ទាន់​ហ្នឹង គឺ​ទាន់​ពេលដែលគេ​កំពុង​បាញ់​ថ្នាំ​ពីលើ​អាត្រាក់ គ្នាគេ​៣​នាក់ ដោយ​ម្នាក់​ជា​អ្នកបើក​អាត្រាក់ និង​ពីរ​នាក់​ជា​អ្នក​បាញ់ថ្នាំ​អូសរ​ម៉ក​ពីក្រោយ ។ ដី​នេះ​ជា​ដី​របស់​ឈ្មោះ ឆេង ផល្លី ជា​ឪពុក​របស់ ឆេង បូរ៉ា ប៉ុន្តែ​ឈ្មោះ ឆេង បូរ៉ា នេះ​ ជា​អ្នកកាន់កាប់ ហើយ ឆេង បុ​រ៉ា នេះ​គាត់​មាន​អាស័យដ្ឋាន​នៅ​ភូមិ​ពោធិ៍​សែន​ស្នាយ សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។ គាត់​ជា​ទាហាន​ស័ក្តិ​៤កន្លះ មិនដឹង ស័ក្តិ​៥ មិនដឹង ប៉ុន្តែ​យើង​មិន​ហ៊ាន​សួរ​គេ ពីព្រោះ​គេ​មានអំណាច គាត់​ជា​ទាហាន​នៅ​ខេត្តកំពង់ធំ​”​។​

បើតាម​លោក ហួត វ​ណ្ណី “​តំបន់​នោះគេ​ហៅថា តំបន់​អាង​តា​អាង គឺជា​ឈ្មោះ ឆេង ផល្លី នេះឯង តែ​គេ​ហៅ តា​អាងៗ តំបន់​ហ្នឹង​គេ​ហៅ តំបន់​គ្រោះ​ក្រោម ស្ថិតនៅក្នុង​ឃុំ​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​”​។ លោក​ថា តំបន់​ទាំងនោះ តាម​ប្រវត្តិ​ពី​ដូនតា​មក គឺជា​ដី​កន្លែង​ឃ្វាលគោ​របស់​ប្រជាពលរដ្ឋ ហើយ​កន្លងមក​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៦ ទៅ​៧ ភូមិ បាន​ទៅ​អាស្រ័យ​ផល​នៅ​តំបន់​នោះ ដែល​អ្នកខ្លះ​មាន​ដី​មួយ​ហិកតា ពីរ​ហិកតា បី​ហិកតា​ជាដើម ប៉ុន្តែ​លោក ឆេង បូរ៉ា បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ថ្នាក់​ខេត្ត​កាល​ជំនាន់​មុន ប្ដឹងផ្តល់ និង​ដេញ​ប្រជាពលរដ្ឋ​ចេញ ហើយ​ក្រសោប​យក​ដី​ទាំងនោះ ដែលមាន​ទំហំ​ប្រមាណ​ពី​៣០០ ទៅ​៤០០ ហិកតា រយៈពេល ៧ ឬ​៨ ឆ្នាំ​មកហើយ​។​

លោក ហួត វ​ណ្ណី បាន​អះអាងថា គោ​ដែល​ងាប់​ទាំងនោះ សរុប​ចំនួន​១៧​ក្បាល ដោយឡែក​ខ្លួន​លោក​មាន​គោ​ចំនួន​២១​ក្បាល បាន​ប៉ះពាល់​ករណី​ថ្នាំពុល​នេះ ហើយ​មិនទាន់​ទទួលបាន​ការដោះស្រាយ​នោះទេ ចំណែក​ប្រជាពលរដ្ឋ​មួយចំនួន ដោយសារតែ​ខ្លាច​អំណាច​លោក ឆេង បូរ៉ា បាន​ទទួលយក​សំណង​ក្នុង​គោមួយ​ចំនួន​២ លាន​រៀល​។​

លោក ហួត វ​ណ្ណី បាន​បញ្ជាក់ថា នៅពេល​ទទួលបាន​ព័ត៌មាន​អំពី​ករណី​គោ​ងាប់ដោយសា​ថ្នាំពុល​គីមី​នេះ នៅ​ថ្ងៃទី​០៦ ខែតុលា ដែលជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ លោក​បាន​នាំ​ពេទ្យសត្វ និង​មេ​ប៉ុស្តិ៍ ព្រមទាំង​ប្រជា​ការពារ ចុះទៅ​មើល​ដល់ទី​តាំង​កើតហេតុ ពេលនោះពេទ្យស​ត្វ​បាន​បញ្ជាក់ថា គោ​ងាប់​នេះ មិនអាច​ហូប​បានទេ ពីព្រោះ​វា​ពុល​ដោយ​ថ្នាំពុល​ហើយ​។ ស្រាប់តែ​កាលពី​ម្សិលមិញ (​ថ្ងៃទី​១២ ខែតុលា​) លោក​បាន​ទៅសុំ​ដកហូត​លិខិតបញ្ជាក់​ពី​មន្ទីរ​ពេទ្យសត្វ បែរជា​និយាយថា គាត់​មិនអាច​ទទួលខុសត្រូវ​លើ​ពាក្យ​ដែល​គាត់​និយាយ​នោះបានទេ ដោយ​គាត់​ថា ការ​ងាប់​របស់​គោ​ទាំងនេះ គឺ​ស្ថិតនៅក្នុង​ការសង្ស័យ​។

លោក​ថា “​គាត់​បាន​និយាយ​លំអៀង​រហូត ហើយ​ទីបំផុត​បាន​និយាយប្រាប់​ខ្ញុំ​ថា កុំ​ចង់​វែងឆ្ងាយ សម្រួល​ទៅ ប្តឹង​ដល់​ណា​ក៏​មិន​ឈ្នះ​គេ​ដែរ​។ នៅ​កន្លែង​ប៉េអឹម បាន​គាបសង្កត់​ឲ្យ​ប្រជាពលរដ្ឋ​ទទួលយក​សំណង​ចំនួន​២​លាន​រៀល ហើយ​ប្រជាពលរដ្ឋ​មួយចំនួន ក៏បាន​ទទួលយក​សំណង​នេះ នៅតែ​លោក​ចំនួន​ពីរ​នាក់​ប៉ុណ្ណោះ ដែលមាន​សត្វ​គោ​ងាប់​សរុប​ចំនួន​១១ ក្បាល ហើយ​កំពុងតែ​ព្យាបាល​២១ ក្បាល​។​

ទាក់ទង​បញ្ហា​នេះ លោក សុក ហៃ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ធំ បាន​អះអាងថា “​ករណី​នោះ​ដូចជា​ពុល​ថ្នាំ​” និង​បាន​ឲ្យ​សួរ​ទៅខាង​កសិកម្ម​ខេត្ត ប៉ុន្តែ​ខាង​កសិកម្ម​មិនមាន​អ្នកទទួល​ទូរស័ព្ទ​នោះទេ​។​

ចំណែក​លោក សួន សេរី​រដ្ឋា ប្រធាន​វេទិកា​សន្តិភាព​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍ​ជនបទ​បាន​អះអាងថា ករណី​នោះ ជា​ករណី​រំលោភ​យក​អាងទឹក​សាធារណៈ​របស់​រដ្ឋ និង​ប្រើ​ថ្នាំ​គីមី​បំពុល​គោ​របស់​អ្នកស្រុក ហើយ​លោក​បាន​ហៅ​ជន​អ្នកប្រព្រឹត្ត​នោះថា ​ជា​ជនឧក្រិដ្ឋ​។​

លោក សួន សេរី​រដ្ឋា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​បុគ្គល​ដែល​រំលោភ​យក​អាងទឹក (​មេទឹក​) សាធារណៈ​របស់​រដ្ឋ ទៅធ្វើជា​របស់ខ្លួន រួច​ប្រើ​ថ្នាំ​គីមី (​ថ្នាំពុល​) ដាក់ចូល​អាងទឹក​បំពុល​គោ​របស់​អ្នកស្រុក ដែល​ផឹកទឹក​អាង​ឲ្យ​ស្លាប់ គឺជា​ជនឧក្រិដ្ឋ ដែល​មានទោស​រំលោភ​ប្លន់​យក​សម្បត្តិ​រដ្ឋ​ផង និង​ដាក់​ថ្នាំ​បំពុល​សម្លាប់សត្វ​គោ​ជា​ទ្រព្យ​ឯកជន​របស់​ប្រជាពលរដ្ឋ​ផង​”​។​

លោក សួន សេរី​រដ្ឋា បាន​បញ្ជាក់ថា “​វេទិកា​សន្តិភាព​កម្ពុជា ដែលមាន​សមាជិក​ជាច្រើន​គ្រួ​សារបាន​រងគ្រោះបាត់បង់​សត្វ​គោ​ជាច្រើន​ក្បាលនៅ​ភូមិ​រលួស សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដោយ​សារ​អំពើ​ទុ​ច្ច​រឹត (​ឈ្មោះ ឆេង ផល្លី និង ឆេង បូរ៉ា​) ដាក់​ថ្នាំ​គីមី (​ថ្នាំពុល​) ក្នុង​អាងទឹក​នេះ អំពាវនាវ​ឲ្យ​សមត្ថកិច្ច សូម​ធ្វើការ​ស្រាវជ្រាវ​ចាត់ការ​តាមច្បាប់​លើ​ជនល្មើស និង​ត្រូវ​ឲ្យ​ជនល្មើស​សង​សំណង​ដល់​ម្ចាស់​គោ​វិញ ឲ្យ​បាន​សមរម្យ​តាម​តម្លៃ​ទីផ្សារ​”​។​

បើតាម​លោក សួន សេរី​រដ្ឋា “​ច្បាប់ មិន​អនុញ្ញាត​ឲ្យ​ជនល្មើស​ណា​ម្នាក់​រួចខ្លួន​ទេ ! ដូចនេះ​អាជ្ញាធរ​អ្នកអនុវត្ត​ច្បាប់ ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​ស្មើរ​ភាព និង​មាន​ប្រសិទ្ធិភាព ដើម្បី​ផ្តល់​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​គោ​ទាំងអស់ ៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជាការ​រង​យោធភូមិភាគ​៥ ស្នើ​ភាគី​ថៃ​ជួយ​ទប់ស្កាត់ កុំ​ឲ្យ​មាន​អ្នកនយោបាយ​ យក​ព្រំដែន​ធ្វើជា​បញ្ហា​នយោបាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ​សម្រេច​បិទ​ធ្វើ​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម​និង​បរិវេណ​ជុំវិញ​វិមាន​៧​មករា នៅ​ថ្ងៃទី​២៨-២៩ ខែមករា

KPT+៤ ម៉ោង មុន

អតីតនិស្សិតវិចិត្រសិល្បៈ ជូនអំណោយគ្រូចូលនិវត្តន៍ និងសិស្សខ្វះខាតស្នាក់ក្នុងសាលា

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រលានយន្តហោះ​ខេត្ត​បាត់ដំបង​ អភិវឌ្ឍ​លើក​កម្រិត 4C ដូចព្រលានយន្តហោះ​នៅ​ខេត្ត​សៀមរាប

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Carlos Chan ខំរកលុយដើម្បីរៀបការ សឹងតែគ្រោះថ្នាក់ដល់ជីវិត

Sokha Hotels

ព័ត៌មានពេញនិយម