សន្តិសុខសង្គម
បុរសម្នាក់យកពស់អន្ទង់ផ្សំជាមួយបន្លែស្លកកូរបណ្ដាលឲ្យពុលស្លាប់ម្នាក់នឹងរងគ្រោះពីរ
បុរសវ័យចំណាស់ម្នាក់ បានយកពស់អន្ទង់រួមនឹងបន្លែមានចុងផ្ដៅស្លកកូរហូបជាមួយអ្នកជិតខាង ២នាក់ទៀតបណ្ដាល អោយបុរសម្នាក់ស្លាប់និង២នាក់ទៀតមានអាការៈក្អួតចង្អោររាកយ៉ាងខ្លាំងត្រូវបានយកទៅព្យាបាលនៅមណ្ឌលសុខភាព។
ហេតុការណ៍ពុលសម្លកកូរនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី ២៦ខែកក្កដាឆ្នាំ ២០២២នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
បើតាមរបាយការណ៍របស់លោកមេភូមិឈ្មោះសុខ គឹមសេន បានឲ្យដឹងថា នៅយប់កើតហេតុបុរសវ័យចំណាស់រងគ្រោះដល់ស្លាប់បានស្លកកូរដាក់សត្វពស់អន្ទង់បន្លែចុងផ្ដៅនិងបន្លែច្រើនមុខទៀតហូបជាមួយអ្នកជិតខាង២នាក់ ក្រោយហូបបានបន្តិចជនរងគ្រោះពីរនាក់ហូបបានបន្តិចដោយសម្លកកូរនោះល្វីងខ្លាំងគេក៏ឈប់ហូបបានត្រឡប់មកដល់ផ្ទះបន្តិចក៏កើតអាការក្អួតរាកត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ។
លោកមេភូមិបានបន្តឲ្យដឹងទៀតថា ដោយឡែកបុរសវ័យចំណាស់ម្នាក់ដោយបានហូបច្រើនជាងគេនៅវេលាម៉ោង១២ រំលងអធ្រាត្រមានអាការៈក្អួតចង្អោររាកយ៉ាងខ្លាំង រហូតដល់ម៉ោង ៣ទៀបភ្លឺថ្ងៃ២៧កក្កដាបណ្ដាលឲ្យស្លាប់តែម្ដង។
លោកបន្តថា ជនរងគ្រោះទាំងបីនាក់ដែលស្លសម្លកកូរបណ្ដាលឲ្យស្លាប់ម្នាក់និង ២ នាក់រងគ្រោះមានទី១.ឈ្មោះចាន់ ជួន ភេទប្រុសអាយុ ៥៨ ឆ្នាំ(ស្លាប់)និងទី ២ ឈ្មោះឡុង លីម ភេទប្រុសអាយុ ៤០ឆ្នាំរងគ្រោះ ទីឈ្មោះឈិន ស្រីពេជ្រ ភេទស្រីអាយុ ៥ ឆ្នាំ ជនរងគ្រោះទាំងបីនាក់រស់នៅភូមិអូរស្វាយឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។
នៅព្រឹកថ្ងៃទី ២៧ កក្កដានេះ លោកមេភូមិបានចុះពិនិត្យមើលនិងធ្វើរបាយការណ៍ជូនទៅរដ្ឋបាលឃុំ ពីការស្លាប់បុរសម្នាក់និងជនរងគ្រោះពីរនាក់ ក្នុងករណីពលសម្លកកូរស្លដាក់ពស់និងអន្ទង់ចុងផ្ដៅរួមនឹងបន្លែច្រើនមុខទៀត ពុលរហូតដល់ស្លាប់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកជនរងគ្រោះពីរនាក់ទៀត ហូបតិចតួចបានរួចផុតពីសេចក្តីស្លាប់ពេលនេះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព៕
ដោយ ៖ ងិនលីម

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


