សន្តិសុខសង្គម
ឃាត់ខ្លួនមនុស្ស៤នាក់តាមដីកាពីបទកាប់ឆ្ការនិងឈូសឆាយព្រៃលិចទឹក
សមត្ថកិច្ចបានចុះអនុវត្តន៍នាំខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធចំនួន៤នាក់ ក្រោយពីតុលាការចេញដីកាបញ្ជាអោយចូលខ្លួនកាលពីថ្មីៗកន្លងមកនេះ។ អនុវត្តដោយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកមោងឫស្សីសហការជាមួយកម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តត្រង់ចំណុចភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចឲ្យដឹងថា ជនពាក់ព័ន្ធបទល្មើសខាងលើទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន:១,ឈ្មោះ ស៊ន ចិន្តា ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ខេត្តបាត់ដំបង។ ២,ឈ្មោះកែវ ស៊ីថា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ៣,ឈ្មោះ ឆាយ សុផល ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ៤,ឈ្មោះ លក ប៉ន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៤នាក់ឋិតក្រោមបទចោទពីបទកាប់ឆ្ការ គាស់រាន ឈូសឆាយព្រៃលិចទឹក និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក ដែលបានរកឃើញនៅចំណុចស្ទឹងកំបុត ភូមិអ្នកតាទ្វារឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត រួចរាល់ហើយដើម្បីអនុវត្តទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ សៅ សារិទ្ធ





-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៥ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ