ព័ត៌មានជាតិ
លោក ម៉ៅ ធនិន ប្តេជ្ញាខិតខំបំពេញការងារទ្វេដង ដើម្បីបម្រើប្រជាពលរដ្ឋនៅខេត្តកំពតឲ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត
ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ម៉ៅ ធនិន បានអះអាងថា លោកនឹងខិតខំបំពេញការងារទ្វេដង ដើម្បីបម្រើប្រជាពលរដ្ឋនៅខេត្តកំពតឲ្យកាន់តែសកម្មថែមទៀត និងអស់ពីកម្លាំងកាយចិត្ត។

លោក ម៉ៅ ធនិន ថ្លែងថា រយៈពេល៤២ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រ នោះគឺរាំងស្កាត់ការប៉ុនប៉ងត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ការស្ដារ និងការកសាងប្រទេសឡើងវិញពីចំណុចសូន្យ ឲ្យមានស្ថេរភាពជាជំហានៗ។ ទទួលបានសន្តិភាពពេញលេញ និងបរិបូណ៌ តាមរយៈការដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ការលើកស្ទួយសិទ្ធិ សេរីភាព របស់ប្រជាពលរដ្ឋ រួមទាំងការភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ការតម្កល់ផលប្រយោជន៍ជាតិ និងការគិតគូរអំពីសុខទុក្ខប្រជាជនជាធំ នៅគ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងបរិការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ១៩។

លោក ម៉ៅ ធនិន បានបញ្ជាក់ទៀតថា មកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានប្រែមុខមាត់ថ្មីយ៉ាងស្រស់បំព្រង មានការរីកចម្រើន លើគ្រប់វិស័យ និងមានកិត្យានុភាពលើឆាកអន្តរជាតិ និងជាប្រទេសទាក់ទាញវិនិយោគ ធុរជន និងទេសចរណ៍ នៅលើពិភពលោកឥតឈប់ឈរ ដែលនេះ គឺជាមនុញ្ញផល នៃសន្តិភាព របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីជាសក្ខីភាពឆ្លើយតបទៅ និងទំនុករបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោក ម៉ៅ ធនិន បានប្តេជ្ញាថា “ខ្ញុំបាទ នឹងខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញាញាណ និងប្រាជ្ញា និងស្មារតី ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល និងបម្រើប្រជាពលរដ្ឋនៅខេត្តកំពតឲ្យកាន់តែសកម្ម ខ្លាំងក្លាថែមទៀត”។
មានប្រសាសន៍នៅក្នុងពិធីនោះ សម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខេត្តកំពត ផ្ដល់ការគាំទ្រ លោក ម៉ៅ ធនិន សម្រាប់ការបំពេញភារកិច្ចបំរើជាតិ និងប្រជាជន ក្នុងតួនាទីជាអភិបាលនៃគណៈអភិបាលខេត្តកំពត និងបានណែឱ្យថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់ ខិតខំរួមគ្នាជាមួយលោក ម៉ៅ ធនិន ដើម្បីអនុវត្តឱ្យបានជោគជ័យ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយត្រូវរៀនរស់ជាមួយស្ថានភាពកូវីដ-១៩ ដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើឲ្យរួមគ្នាថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងខិតខំឱ្យបានកាន់តែសកម្មថែមទៀតនូវកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាក ទាំងនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ និងរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ៕
ដោយ ៖ កោះកែវ

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


