ឃាត់ខ្លួនអ្នកទិញលក់ម៉ូតូម្នាក់ រកឃើញម៉ូតូ១១គ្រឿងអត់ពន្ធ និងស្លាកលេខ១៤សន្លឹក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកទិញលក់ម៉ូតូម្នាក់ រកឃើញម៉ូតូ១១គ្រឿងអត់ពន្ធ និងស្លាកលេខ១៤សន្លឹក អ្នកបាត់ម៉ូតូអាចទៅមើលបាន

បានផុស

នៅ

កម្លាំងនគរបាលប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា នៃអធិការនគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួន​ជន​សង្ស័យ០១​នាក់ ករណី​រំលោភ​លើ​ទំនុកចិត្ត (​ប្រើប្រាស់​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ទោចក្រយានយន្ត​ក្លែងក្លាយ​និង​ទិញ​លក់ម៉ូតូ​មាន​ស្លាក​លេខ​ក្លែងក្លាយ​) ដកហូតម៉ូតូ១១គ្រឿង និងស្លាកលេខម៉ូតូ១៤បន្ទះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ២០២១ ម៉ោង១០និង​០០​នាទី នៅ​ចំណុច​ខាងក្រោយ​វិទ្យាល័យ​សម្តេច​ហ៊ុនសែន​បូរី​១០០​ខ្នង ផ្លូវ​បេតុង ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ លី ម៉េង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ទិញ​លក់​ម៉ូតូ ស្នាក់នៅ​ផ្ទះជួល​លេខ​២០​សេ ផ្លូវ​បេតុង ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ (​គ្មាន​សារធាតុ​ញៀន​)។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យបានដកហូតម៉ូតូ​០១​គ្រឿង​ម៉ាក​XR ផលិត​ឆ្នាំ​២០០៤ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​1FZ-3654 មាន​ប័ណ្ណ​សម្គាល់ និង​ស្លាក​លេខ​ក្លែងក្លាយ និង​ម៉ូតូ​១១​គ្រឿង​ដកហូត​ពី​ជនសង្ស័យ​រក្សាទុក​នៅ​អធិការដ្ឋាននគរបាលខណ្ឌ​សែន​សុខ និងស្លាក​លេខ​១៤​សន្លឹក។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី​ច្បាប់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៤ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៤ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services