ព័ត៌មានជាតិ
ទឹកទន្លេទាំងបី ក្នុងខេត្តស្ទឹងត្រែង បានឡើងបន្តិច ខណៈទទួលឥទិ្ធពលព្យុះ
នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រកាសថា ទន្លេទាំងបីក្នុងខេត្តស្ទឹងត្រែងមាន ទន្លេមេគង្គ ទន្លេសេកុងនិងទន្លេសេសាន មានសន្ទុះឡើងបន្តិចវិញហើយ។
លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹកខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ទន្លេមេគង្គព្រឹកម្សិល ៦.៧៥ម៉ែត្រ ព្រឹកនេះ៧.៣២ម៉ែត្រ ឡើង០.៥៧ម៉ែត្រ ខណៈដែលប្រកាសអាសន្ន១០.៧០ម៉ែត្រ។
ទន្លេសេសានព្រឹកម្សិល៧.៤២ម៉ែត្រ ព្រឹកនេះ៨.០៨ម៉ែត្រ ឡើង (០.៦៦ម៉ែត្រ) ខណៈប្រកាសអាសន្ន១០.៥០ម៉ែត្រ។ ទន្លេសេកុងព្រឹកម្សិល៧.២៤ម៉ែត្រព្រឹកនេះ ៩.៧៨ម៉ែត្រ ឡើង(២.៥៤ម៉ែត្រ)ខណៈប្រកាសអាសន្ន១១.៥០ម៉ែត្រ។


លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា ទឹកទន្លេទាំងបីក្នុងខេត្តស្ទឹងត្រែងកាលពីប៉ុន្មាន ថ្ងៃមុនបានស្រក់ចុះ នៅត្រឹមតែជាង៥ម៉ែត្រ បន្ទាប់ពីមានព្យុះនៅបណ្ដាប្រទេសជិតខាង នឹងមានភ្លៀងធ្លាក់ច្រើន ទឹកទន្លេទាំង៣មានការហក់ឡើងជាបន្តបន្ទាប់ មានទន្លេ២ឡើងជាងកន្លះម៉ែត្រ និងទន្លេសេកុងឡើងរហូតជាងពីរម៉ែត្រនៅព្រឹកថ្ងៃទី ១៨តុលានេះ។ លោកបន្តថា ទឹកហក់ឡើងវិញនោះ ដោយសារមានព្យុះ បង្កឲ្យមានភ្លៀងធ្លាក់ច្រើន ព្យុះវាអាចនឹងបញ្ចប់នៅថ្ងៃស្អែក ហើយទឹកផ្នែកខាងលើបានស្រកចុះវិញហើយ វាមិនបង្កឲ្យមានទឹកជំនន់ឬប្រកាសអាសន្ននោះទេ៕


អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន



