Connect with us

ព័ត៌មានជាតិ

ផ្សារណាត់ទំនើបខ្នាតតូចដំបូងគេ ក្នុងក្រុងដូនកែវ គ្រោងនឹងឲ្យអាជីវករចូលលក់ដូរឆាប់ៗនេះ

បានផុស

នៅ

ផ្សារណាត់ថ្មី នឹងលេចរូបរាងដោយក្លាយទៅជាផ្សារទំនើបខ្នាតតូចមុនដំបូងគេ នៅក្នុងខេត្តតាកែវ ឋិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ខណៈដែល​ការសាងសង់​ផ្សារ​ថ្មី​ដោយ​អ្នកវិនិយោគ​ថ្មី​ឈានដល់​ការចាក់​ប្លង់​សេ សន្លឹក​ទី​១ សម្រេចការ​សាងសង់​បាន​ជាង​៤០%​ហើយ ដោយ​គ្រោង​និង​បញ្ចប់​ការសាងសង់ និង​ឲ្យ​បងប្អូន​អាជីវករ​ចូល​លក់​តាម​ផែនការ​កំណត់​នៅ​ខែមេសា ឆ្នាំ​២០២២ អំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​ការចុះ​ត្រួតពិនិត្យ​ការចាក់​ប្លង់​សេ​សន្លឹក​ទី​១ ជាមួយនិង​មន្ត្រី​ជំនាញ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ​បាន​បញ្ជាក់ថា គម្រោង​វិនិយោគ​ផ្សារណាត់​នេះ ​កំពុងតែ​ប្រព្រឹត្ត​ទៅតាម​ផែនការ​បើទោះបីជា​កំពុងតែ​ជួប​នូវ​ស្ថានភាព​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក្ដី ដោយ​អាជ្ញាធរ​ក្រុង​បាន​បង្កើត​ក្រុមការងារ​តាមដាន និង​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​មិន​ឲ្យ​មានការ​ធ្វេសប្រហែស​ក្នុងការ​សាងសង់​នោះទេ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ដំណើរ​ការសាងសង់​ស្របតាម​បច្ចេកទេស​ស្តង់ដា និង​សំណង់​ប្រើប្រាស់​បានយូរ​អង្វែង​ជាពិសេស​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​នៅក្នុង​ផ្សារ​ផ្ទាល់​តែម្ដង​។

​លោក​អភិបាលក្រុង​ដូន​កែវ បន្តថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​នៅក្នុង​ទឹកដី​ក្រុង​ដូន​កែវ ដែល​កើតចេញពី​ផ្លែផ្កា​នៃ​សន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ឲ្យ​បណ្តា​ខេត្ត ក្រុង​មួយចំនួន​បាននិងកំពុង​មានការ​ប្រកួតប្រជែង​គ្នា​ក្នុងការ​អភិវឌ្ឍន៍​ខេត្ត​រៀងៗ​ខ្លួន ជាពិសេស ​គឺ​ការប្រកួត​យក​ផ្ការំដួល​៣​ទង ទីក្រុង​ស្អាត​នេះ​តែម្តង​។ លោក​បន្ថែមថា នេះ​ក៏​ជាការ​ខិតខំ​ប្រឹងប្រែង​មួយ​ដែរ​របស់​អាជ្ញាធរ​ដែល​រកបាន​ដៃគូ​វិនិយោគ​ល្អៗ​មក​ធ្វើការ​វិនិយោគ និង​អភិវឌ្ឍ​ទីកន្លែង​ជាច្រើន ​ដែល​កំពុងមាន​ការខ្វះខាត​ក្នុងការ​រៀបចំ​កែលំអ​សោភ័ណភាព ការលក់ដូរ​ស្អាត ដូចជា​ផ្សារ​ជាដើម ហើយ​ក្នុង​ពេលនេះ យើង​ទទួលបាន​ផ្សារណាត់​មួយកន្លែង ហើយ​ក្លាយជា​ផ្សារ​ទំនើប​ខ្នាតតូច​មុនដំបូង​គេ​ ក្នុង​ទឹកដី​វ័យ​ចំណាស់​មួយ​នេះ​ទៀតផង​។​

​អ្នក ស្រី ហេង និង​អ្នកស្រី ទឹម សុភា ដែលជា​អាជីវករ​ផ្សារណាត់​បាន​សំដែង​នូវ​ក្ដី​សប្បាយរីករាយ​យ៉ាងខ្លាំង ​នៅពេល​មាន​អ្នកវិនិយោគ បានធ្វើការ​វិនិយោគ​សាងសង់​ផ្សារ​ថ្មី​ជូន​ដល់​បងប្អូន​អាជីវករ ពីមុនមក​ផ្សារណាត់​នេះ​ជា​ផ្សារ​មួយ​ចាស់​មាន​សភាព​ទ្រុឌទ្រោម ដាក់​ឆត្របាំង​នៅពេល​មាន​ភ្លៀង​ធ្លាក់​មក​ពិបាក ​ក្នុងការ​លក់ដូរ​ណាស់ និង​មួយវិញទៀត​តូប​ផ្សារ​របស់​អាជីវករ​នៅ​មិនទាន់មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ តែ​ឥឡូវនេះ​អ្នកវិនិយោគ​ផ្សារណាត់​ថ្មី​នេះ បានធ្វើ​ការរៀបចំ​វាស់វែង​ប្លង់​តូប​ជូន​អាជីវករ​ទៅតាម​ទំហំ​ ដែល​បងប្អូន​អាជីវករ​មាន និង​ថែមទាំង​ចេញ​នៅ​លិខិតបញ្ជាក់​សំគាល់​សិទ្ធិ​បាន​ពេញលេញ​ថែមទៀត​។

ក្រុមអាជីវករ​បញ្ជាក់​ថា លោកស្រី ប្រាក់ ចាន់​រដ្ឋា ដែលជា​អ្នកវិនិយោគ​ផ្សារណាត់ ​គឺជា​មនុស្ស​មានគុណ​ធម៌ សីលធម៌​វិជ្ជាជីវៈ និង​គំនិត​អភិវឌ្ឍ ហើយ​ចំពោះ​ផ្សារណាត់​នេះ​វិញ គាត់​បាន​បំពេញ​កាតព្វកិច្ច​បានកា​ន់​តែ​ល្អ មិន​ធ្វើ​ឲ្យ​បងប្អូន​អាជីវករ​ក៏ដូចជា​អ្នក​ពាក់ព័ន្ធ​នានា​មានការ​លំបាក និង​បាត់​ទំនុកចិត្ត​ឡើយ ដោយ​ក្នុងអំឡុងពេល​សាងសង់​ផ្សារណាត់​ថ្មី​នេះ គឺ​លោកស្រី​បាន រៀបចំ និង​ជួល​ទីតាំង​ថ្មី​សម្រាប់​បងប្អូន​អាជីវក​លក់ដូរ​ជា​បណ្តោះអាសន្ន​បាន​សមរម្យ​បំផុត និង​ថែមទាំង​រ៉ាប់រង​ចេញថ្លៃ​ទឹក ថ្លៃ​ភ្លើង ជូន​អាជីវករ​ប្រើប្រាស់​ដោយ​មិន​គិត​ថវិកាឡើយ ក្នុង​រយៈពេល​នៃ​ការសាងសង់​ផ្សារ​១​ឆ្នាំកន្លះ​នេះ​។​

​សូមបញ្ជាក់ថា ផ្សារណាត់​ថ្មី​ដែល​កំពុង​សាងសង​នេះ​ គឺមាន​ទំ​ហំ​១៥​ម៉ែត្រ គុណ​៨០,១៥ ម៉ែត្រ កម្ពស់​៣​ជាន់ និង​មាន​តូប​ប្រមាណ​ជាង​៤០០​តូប ហើយ​ត្រូវ​ចំណាយពេល​សាងសង់​ជាង​មួយឆ្នាំ ដោយ​ចាប់ផ្តើម​បុកគ្រឹះ​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ចុងឆ្នាំ​២០២២​ខាងមុខនេះ​៕

អត្ថបទ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម