វិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម នឹងបើកឲ្យសិក្សាឡើងវិញនៅដើមខែវិច្ឆិកាខាងមុខ​នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

វិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម នឹងបើកឲ្យសិក្សាឡើងវិញនៅដើមខែវិច្ឆិកាខាងមុខ​នេះ

បានផុស

នៅ

វិទ្យាល័យ ព្រះសីហនុ ក្រុង​កំពង់ចាម នឹង​បើ​ក​ឲ្យ​សិក្សា​រៀនសូត្រ​ឡើងវិញ​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខ ព្រោះ​រដ្ឋបាលខេត្ត​បានរៀបចំ​មណ្ឌល​សម្រាកព្យាបាល​ជំងឺ​កូ​វីដ​-១៩ ថ្មី​រួចរាល់​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ លើកឡើង​នៅក្នុង​ដំណើរ​អ​ញ្ជើ​ញចុះ​ពិនិត្យមើល​ការរៀបចំ​សំអាត​បរិស្ថាន​នៃ​វិទ្យាល័យ​ព្រះសីហនុ ស្ថិតនៅក្នុង​ក្រុង​កំពង់ចាម បន្ទាប់ពី​រដ្ឋបាលខេត្ត​បាន​យក​ទីតាំង​ខាងលើ​ធ្វើជា​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ -១៩ក​ម្រិត​ស្រាលអស់​មួយរយៈ ។ ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត លោក​បានផ្តល់​នូវ​ថវិកា​មួយចំនួន​ដល់​គណៈ​គ្រប់គ្រង​សាលា​ដើម្បី​ចាត់ចែង​ទៅតាម​តម្រូវការ​ចាំបាច់​របស់​សាលា​ផងដែរ ។​

គូរ​បញ្ជាក់ថា ទន្ទឹមនឹង​ការប្រគល់​វិទ្យាល័យ​ព្រះសីហនុ ជូន​មន្ទីរអប់រំ​យុវជន​និង​កីឡា ដើម្បី​ដាក់ឱ្យ​ដំណើរ​ការ​បង្រៀន និង​រៀនសូត្រ​ឡើងវិញ​នោះ គឺ​បន្ទាប់ពី​អាជ្ញាធរខេត្ត​បាន រៀបចំ​បង្កើត​មណ្ឌល​ស​ម្រាក និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ថ្មី កម្រិត​ស្រាល និង​ប្រភេទ​ដែល​តា (Delta) រួចរាល់​១០០ ភាគរយ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​ឃ្លាំង​ពាណិជ្ជកម្ម ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ៕

អត្ថបទ៖ ហុង ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services