ព័ត៌មានជាតិ
ពលរដ្ឋនិងមន្រ្តី រួមគ្នាប្តឹងអធិការស្រុកនៅសៀមរាប ចោទពីរឿងពុករលួយ
ខេត្តសៀមរាប៖ អធិការស្រុកប្រាសាទបាគង ខេត្ដសៀមរាបត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរបស់ខ្លួនផ្ដិតមេដៃដាក់ពាក្យប្ដឹងទៅក្រសួងទៅមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដោយទាមទារដកតំណែងចេញដោយចោទថា ប្រព្រឹត្ដិអំពើពុករលួយ និងគ្មានសមត្ថភាពបំពេញការងារ។
ពាក្យបណ្ដឹងដែលមានស្នាមមេដៃផងនោះ បានប្ដឹងឈ្មោះ លឹម សម្បត្ដិ មុខងារអធិការនគរបាលស្រុកប្រាសាទបាគង ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាគ ស្នងការនគរបាលខេត្តសៀមរាប។

យោងតាមពាក្យបណ្ដឹងដដែល ចោទលោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងរួមបក្សពួក បានប្រព្រឹតអំពើពុករលួយស៊ីសំណូក និងគ្មានសមត្ថភាពធ្វើការងារបំរើប្រជាពលរដ្ឋជាពិសេសពូកែគម្រាមទារប្រាក់ពីអ្នកលេងល្បែងស៊ីសង ខណៈដែលចាប់ជនសង្ស័យយកទៅសួរចំលើយដល់អធិការរដ្ឋាន។
លិខិតបានបន្ដថា ចាប់តាំងពីលោកអធិការ លឹម សម្បត្តិ បានចូលមកកាន់មុខដំណែងជាអធិការ នគរបាលស្រុកប្រាសាទបាគង នៅក្នុងចុងឆ្នាំ២០១៩ មកនោះគឺលោកបានធ្វើអោយមន្ដ្រីនគរបាលជាតិ នៅក្នុងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ទាំងមូលមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ដោយសារលោកអធិការ លឹម សម្បត្តិ ប្រកាន់យកបក្សពួកនិយម អួតអាងថាបើមន្ត្រីណាដែលចេះអែបអបគាត់នឹងការពារ ទោះមានកំហុសឆ្គងយ៉ាងណាក៏មិនអាចដកបាន ព្រោះគាត់មានខ្សែរខ្នងធំៗចាំជួយខ្លួននៅពីក្រោយ ហើយបានប្រព្រឹត្តអំពើ ពុករលួយខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
លោកអធិការរូបនេះ ដើរផឹកស៊ីជួបជុំប្រឆាំងនឹងប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវ ៣ការពារ និង ៣កុំ យ៉ាងសប្បាយចិត្ត ជាមួយបក្សពួករបស់ខ្លួនដោយមិនបានយកចិត្តទុកដាក់ក្នុងការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកប្រាសាទបាគង ដែលធ្វើអោយកើតមានបទល្មើសជាច្រើនជាបន្តបន្ទាប់។ ការកើតឡើងនូវអំពើចោរកម្ម លួច ឆក់ កាច់សោករម៉ូតូ គាស់សោរផ្ទះចូលយកទ្រព្យសម្បត្តិនៅក្នុងផ្ទះ កើតមានពាសពេញស្រុក ចុះបង្រ្កាបបនល្បែងស៊ីសង ហើយជំរិតទារប្រាក់ចំនួន២០០$ ទៅ៣០០$ក្នុងម្នាក់ ជាថ្នូរការដោះលែងក្រៅប្រព័ន្ធតុលាការ។
លិខិតដដែលបានបន្ថែមថា មន្ត្រីណាដែលចង់ឡើងតួនាទី ឡើងសក្ដិ លោកអធិការរូបនេះគឺហៅកូនចៅដែលជាមន្ត្រី របស់ខ្លួន ចូលក្នុងបន្ទប់របស់គាត់ ដើម្បីជម្រិតទារប្រាក់។ ជាមួយគ្នានោះ លោកអធិការរូបនោះ បានកោះហៅមេប៉ុស្តិ៍ទាំង៩ ក្នុងស្រុក មកប្រជុំដើម្បីតម្រូវយកប្រាក់ ដែលជាប្រាក់គោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុង១ប៉ុស្តិ៍ ៥០ម៉ឺនរៀល ដោយមិនអាចប្រកែកតវាបានឡើយ។ ដំឡើងអង់តែនវិទ្យុទាក់ទងប្រភេទអ៊ុយ តម្រូវយកប្រាក់ក្នុង១ ប៉ុស្តិ៍១០០ ដុល្លារ និងអធិការរងទទួលខ្លះ៥០ដុល្លាទៅ១០០ ដុល្លាជាកំហិត ហើយបើចង់ប្រើប្រាស់អាយកូមប្រភេទអង់តែនដែលកំពុងតែដំឡើងនេះទាល់តែទិញតាម រយ:លោកអធិការក្នុងតម្លៃ២២ដុល្លាទើបគាត់អនុញាត្តិអោយប្រើ
បន្ថែមលើសពីនោះ លោកអធិការ លឹម សម្បត្ដិ បានឲ្យលោកមេឃុំ គ្រប់ឃុំតម្រូវអោយទិញវិទ្យុទាក់ទងយកមកប្រើក្នុងតម្លៃ៥០ ដុល្លា។ លោកមេឃុំខ្លះមិនសប្បាយចិត្តដោយសារតម្លៃខ្ពស់ហួសជាងទីផ្សារ។ ចុះជួយតាមភូមិមានទំនាស់ជាមួយ មេឃុំនិងមេភូមិ ដោយយល់ថាមេភូមិនិងមេឃុំមិនចេះអោយតម្លៃដល់លោកអធិការ និងរកវិធីសាស្ដដកមេភូមិចេញ បើមិនចេះរណបខ្លួន។
លោក លឹម សម្បត្ដិ ក៍មិនបានអនុវត្តទៅតាមគោលការណ៍និងបទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូនផ្អែកតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឡើយ។ ជាក់ស្ដែងលោកអធិការ លឹម សម្បត្តិ តែងតែប្រមូលប្រាក់ពីអាជីវករដែលប្រកបមុខរបរលក់ដូរ ដោយយកលេសកមកកសាងអង្គភាព។ ការប្រព្រឹតទង្វើរទាំងអស់នេះហើយ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ដល់មន្ដ្រីនគរបាលដែលបានបំពេញការងារជាច្រើនឆ្នាំកន្លងមកនោះ។
ពាក្យបណ្ដឹងបានស្នើសម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការនគរបាលខេត្ដសៀមរាប ផ្លាស់ប្ដូរតួនាទី លោក លឹម សម្បត្តិ ចេញពីអធិការ នគរបាលស្រុកប្រាសាទបាគង ដោយពុំមានសមត្ថភាពដឹកនាំនោះឡើយ។
ទាក់ទងករណីនេះ លោក តេង ច័ន្ទណាត ស្នងការរដ្ឋាននគរបាលខេត្ដសៀមរាប មានប្រសាសន៍តាមឡេក្រាមថា លោកមិនទាន់បានទទួលពាក្យបណ្ដឹងនៅឡើយទេ។ លោកថា ក្រោយពីទទួលបានបណ្ដឹងហើយនោះ លោកនឹងចាត់តាំងឱ្យក្រុមការងារចុះស្រាវជ្រាវលើកបញ្ហានេះ៕


អត្ថបទ៖ គឿនវ៉េត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


