Connect with us

ព័ត៌មានជាតិ

ប៉ុន្មាន​លក្ខខណ្ឌ​ត្រូវ​ដឹង​​ ជនជាតិ​ខ្មែរ​នៅបរទេស​ ​ដែល​ចង់​វិល​ចូលស្រុកវិញ

បានផុស

នៅ

ក្រសួងសុខាភិបាល​បាន​ចេញនីតិប្រតិបត្តិស្តង់ដា​ការធ្វើ​ចត្តាឡីស័ក​សម្រាប់អនុវត្ត​លើ​អ្នក​ដំណើរចូលប្រទេសកម្ពុជា ក្នុង​បរិបទ​ការ​ប្រយុទ្ធជំងឺ​កូវីដ ១៩។

នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានបានពេញលេញ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាសុវត្ថិភាពសុខភាពសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នីតិវិធីប្រតិបត្តិស្តង់ដានេះកំណត់លក្ខខណ្ឌធ្វើដំណើរ និងការអនុវត្តវិធានការសុខាភិបាលនិងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកកម្ពុជាដែល​រួមមាន (១) ភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដែលត្រឡប់ពីបំពេញ បេសកកម្មនៅក្រៅប្រទេស (២) អ្នកដំណើរជាមន្ត្រីរាជការ ដែលត្រឡប់ពីបំពេញបេសកកម្មផ្លូវការនៅក្រៅប្រទេស និងក្រុមគ្រួសារ (៣) មន្ត្រីការទូតបរទេស និងមន្ត្រីអនុវត្តគម្រោង សហប្រតិបត្តិការផ្លូវការ និងក្រុមគ្រួសារ (៤) អ្នកដំណើរបរទេសដែលជាវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស បុគ្គលិកក្រុមហ៊ុន និងក្រុមគ្រួសារ ដែលមានការធានាឬការអញ្ជើញ (៥) អ្នកដំណើរទូទៅជាជនជាតិខ្មែរ ឬជនបរទេស និង (៦) អ្នកដំណើរគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ។

ដោយ​ឡែកកម្ពុជា​ថ្មី សូម​លើ​តែ​លក្ខខណ្ឌ​អនុវត្ត​លើ​អ្នក​ដំណើរ​ជនជាតិ​ខ្មែរទូទៅនៅបរទេស​ដែល​បាន​ចាក់​វ៉ាក់សាំងពេញលេញ ដែលមាន​បំណង​ចង់​ធ្វើ​ដំណើរ​ចូលស្រុកវិញ ដោយ​អនុវត្ត​តាម​គោលការណ៍​ថ្មី​របស់ក្រសួង​សុខាភិបាល​កម្ពុជា។

>លក្ខខណ្ឌធ្វើដំណើរ៖

មុនពេលធ្វើដំណើរមកដល់កម្ពុជា អ្នកដំណើរត្រូវត្រៀមឱ្យរួចរាល់នូវឯកសារ ដូចខាងក្រោម៖

– វិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវី៨-១៩ ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឬទីសំណាក់ចុងក្រោយមុនចាកចេញមកកាន់កម្ពុជា
-ត្រូវមានបណ្ណឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវី១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ប្រភេទវ៉ាក់សាំង និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង
-ទិដ្ឋាការប្រភេទ K ក្នុងករណីអ្នកដំណើរជាជនជាតិខ្មែរកាន់លិខិតឆ្លងដែនបរទេស។ ការស្នើសុំទិដ្ឋាការត្រូវធ្វើឡើងមុនចេញដំណើរមកកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជាមិនទាន់អនុញ្ញាតឱ្យមានទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) នៅឡើយ។ អ្នកដំណើរដែលកាន់លិខិតឆ្លងដែន នៃប្រទេសដែលមិនតម្រូវឱ្យស្នើសុំទិដ្ឋាការ អាចធ្វើដំណើរមកកម្ពុជា ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការទេ
-ឯកសារបញ្ជាក់ការកក់សណ្ឋាគារ ក្នុងករណីអ្នកដំណើរចង់ធ្វើចត្តាឡីស័កនៅសណ្ឋាគារ ដែលទទួលសេវាកក់តាមអនឡាញ។

ពេលមកដល់ច្រកទ្វារចេញ-ចូលប្រទេសកម្ពុជា អ្នកដំណើរត្រូវបង្ហាញគ្រប់ឯកសារពាក់ព័ន្ធខាងលើ។

>ការអនុវត្តវិធានការសុខាភិបាលនិងការធ្វើចត្តាឡីស័ក

បន្ទាប់ពីទទួលបានការត្រួតពិនិត្យឯកសារតម្រូវដូចខាងលើ អ្នកដំណើរនឹងត្រូវបានពិនិត្យសុខភាព និងយកសំណាកដោយមន្ត្រីសុខាភិបាល មុនទៅសណ្ឋាគារឬទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ដើម្បីធ្វើចត្តាឡីស័កក្នុងរយៈពេល ៧ ថ្ងៃ៖

-ក្នុងករណីលទ្ធផលតេស្តលើកទី១ ដោយប្រើ Rapid Test (នៅពេលមកដល់កម្ពុជា) វិជ្ជមានកូវីដ-១៩ អ្នកដំណើរនឹងត្រូវដាក់ឱ្យរង់ចាំនៅកន្លែងដាច់ដោយឡែក (Isolation Area) ដែលកំណត់ដោយក្រសួងសុខាភិបាល និងរង់ចាំលទ្ធផល PCR។ នៅពេលបានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ អ្នកជំងឺអាចដាក់ឱ្យព្យាបាល ឬបញ្ជូនទៅទីកន្លែងព្យាបាល ដែលអនុញ្ញាតដោយក្រសួងសុខាភិបាល។ ក្នុងករណីអវិជ្ជមានកូវីដ-១៩ អ្នកដំណើរត្រូវបន្តធ្វើចត្តាឡីស័ករយៈពេលចំនួន ៧ ថ្ងៃ ហើយអ្នកដំណើរត្រូវទទួលការយកសំណាកលើកទី២ ធ្វើតេស្ត PCR នៅថ្ងៃទី៦។

-ក្នុងករណីលទ្ធផលតេស្តលើកទី១ ដោយប្រើ Rapid Test អវិជ្ជមានកូវីដ-១៩ អ្នកដំណើរត្រូវបន្តធ្វើចត្តាឡីស័ករយៈពេលចំនួន ៧ថ្ងៃ ហើយអ្នកដំណើរត្រូវទទួលការយកសំណាកលើកទី២ ធ្វើតេស្ត PCR នៅថ្ងៃទី៦។ ក្នុងករណីលទ្ធផលបញ្ជាក់ថា វិជ្ជមានកូវី-១៩ ត្រូវបញ្ជូនទៅព្យាបាល នៅមណ្ឌល ព្យាបាលឬព្យាបាល នៅតាមផ្ទះ តាមការកំណត់ដោយក្រសួងសុខាភិបាល ដោយអនុលោមតាមនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវី៥-១៩ នៅតាមផ្ទះ។ ក្នុងករណីលទ្ធផលបញ្ជាក់ថា អវិជ្ជមានកូវី៨-១៩ ត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក។

ក្នុងករណីអ្នកដំណើរមានបំណងប្រើប្រាស់សេវាចត្តាឡីស័កនៅសណ្ឋាគារបង់ថ្លៃសេវាដោយខ្លួនឯង មន្ត្រីសម្របសម្រួលនៅច្រកចេញ-ចូលប្រទេសរៀបចំឱ្យអ្នកដំណើរបានទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារ បន្ទាប់ពីបានយកសំណាករួចរាល់។

ក្នុងករណីអ្នកដំណើរសុខចិត្តស្នាក់នៅសណ្ឋាគារដែលកំណត់ដោយក្រសួងសុខាភិបាល ការចំណាយ ជាបន្ទុករបស់រដ្ឋ។

ក្នុងករណីគេហដ្ឋានរបស់អ្នកដំណើរជាជនជាតិខ្មែរខាងលើ មានភាពសមស្របដល់ការធ្វើចត្តាឡីស័ក ស្របតាមវិធានការចត្តាឡីស័កនៅផ្ទះ អ្នកដំណើរអាចស្នើសុំមកអនុគណៈកម្មការទី២ យ៉ាងតិច ៣ថ្ងៃនៃថ្ងៃធ្វើការ មុនពេលមកដល់កម្ពុជា ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះ។ ក្រោយពីពិនិត្យលើការស្នើសុំ អនុគណៈកម្មការទី២ អាច បដិសេធឬឯកភាពអនុញ្ញាតដោយភ្ជាប់នូវលក្ខខណ្ឌ និងវិធានសុខាភិបាលសម្រាប់អ្នកដំណើរអនុវត្តដោយការ ទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន។

កំណត់សម្គាល់៖ អ្នកដំណើរជនជាតិខ្មែរ ដែលជា វិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស និងក្រុមគ្រួសារ និងមានការធានា ឬការអញ្ជើញពីដៃគូក្នុងស្រុក ដែលជានីតិបុគ្គលស្របច្បាប់ មានការចុះបញ្ជី និងបង់ពន្ធត្រឹមត្រូវ នៅកម្ពុជា ក៏អាចធ្វើការស្នើលិខិតបញ្ជាក់លើការធានា ឬការអញ្ជើញ តាមយន្តការ ដែលបានរៀបរាប់នៅចំណុចទី៤ ខាងលើដែរ ដើម្បីទទួលបានការធ្វើចត្តាឡីស័កចំនួន ៣ថ្ងៃ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម