ព័ត៌មានជាតិ
ឃើញស្ត្រីជនជាតិបរទេសឈរ ចុចទូរស័ព្ទម្នាក់ឯង ស្ទុះទៅឆក់ទូរស័ព្ទបានសម្រេចតែត្រូវសមត្ថកិច្ចដេញចាប់បាន
នៅថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង៦និង៥៥នាទីល្ងាចកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ បានធ្វើ ការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ)នៅចំណុចមុខផ្ទះលេខ១៧២Z មហាវិថី ព្រះនរោត្តម ក្រុម៣៨ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សោម ប៊ុនណារ៉ូ ភេទប្រុសអាយុ២៦ឆ្នាំ ជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះជាជនជាតិអង់គ្លេសឈ្មោះ Sabina ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល តាមបណ្ដោយ មហាវិថីព្រះនរោត្តម ក្រុម៣៧ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរជាអ្នកបកប្រែភាសា កាន់លិខិតឆ្លងដែន លេខ ៥១៩២៥០០០។
វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វូន7 ពណ៌ខ្មៅស៊ីមលេខ០៦៩៨១២៣៧៥។លោកផន អូន អធិការរងនគរបាលខណ្ឌចំការមនបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះសោម ប៊ុនណារ៉ូ បានជិះម៉ូតូឌុបចេញពីផ្ទះមកឈប់នៅផ្លូវច្រកតូចមួយក្បែរផ្ទះជនរងគ្រោះ ហើយក៏ឃើញជនរងគ្រោះស្ត្រីជនជាតិ អង់គ្លេសកំពុង ឈរចុចទូរស័ព្ទតែម្នាក់ឯងនៅមុខផ្ទះរបស់ខ្លួនក៏ស្ទុះទៅឆក់យកទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេច ហើយភ្លាមនោះជនរងគ្រោះបានស្រែកឆោទ្បោផ្អើលសមត្ថកិច្ចដែលកំពុងជិះល្បាតដេញតាមចាប់ជនសង្ស័យរហូតដល់មុខវត្តថាន់ទើបឃាត់ខ្លួនជនសង្ស័យបានតែម្ដង ព្រមទាំងដកហួតបានទូរ័ព្ទរបស់ជនរងគ្រោះមកវិញផងដែរ។បច្ចុប្បន្នជនសង្ស័យឈ្មោះ សោម ប៊ុនណារ៉ូ ត្រូវបានបញ្ចូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការ បន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


