ព័ត៌មានជាតិ
ក្រុមហ៊ុនឯកជនមួយលួចតបណ្តាញខ្សែកាបអុបទិកប្រវែង១៦គីឡូម៉ែត្រ ត្រូវសមត្ថកិច្ចចុះបង្រ្កាប
និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.)សហការជាមួយអគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចុះបង្រ្កាបការលួចស្ថាបនាបណ្តាញកាបអុបទិករបស់ក្រុមហ៊ុនមួយដែលតួលេខបឋមមានប្រវែងប្រមាណ១៦គីឡូម៉ែត្រ ដែលស្ថិតនៅទីតាំង៣ផ្សេងគ្នាៗ។

យោងតាមសេចក្ដីប្រកាសព័តិមានរបស់និយ័តករទូរគមនាគ មន៍កម្ពុជាដែលចុះផ្សាយកាលពីថ្ងៃទី២១តុលាបានឱ្យដឹងថា ទីតាំង៣ផ្សេងៗគ្នាទាំងនោះរួមមាន (១)នៅ ភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (២) ភូមិត្រពាំងលៀន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និង (៣) ភូមិត្រាំខ្នារឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយជាលទ្ធផលគឺបានរឹបអូសរាល់វត្ថុតាងយកមករក្សាទុក ដើម្បីចាត់ការបន្តនាម នីតិវិធីច្បាប់និងឈានទៅដល់ការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធមួយចំនួននិងប្រឆាំងក្រុមហ៊ុនផងដែរ។
ទន្ទឹមនឹងការបង្ក្រាបនេះន.ទ.ក.នឹងបន្តចុះត្រួតពិនិត្យរាល់ការស្ថាបនាបណ្តាញខ្សែកាបអុបទិកនានានៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត ដើម្បីជាធាថាការស្ថាបនាទាំងនោះ ប្រព្រឹត្តិទៅប្រកបដោយ អនុលោមភាពគតិយុត្តនិងបច្ចេកទេស។
តាមសេចក្ដីប្រកាសព័តិមានដដែលបានបន្តទៀតថា «ជានិច្ចកាល ន.ទ.ក. តែងតែជូនដំណឹងនិងណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ យកចិត្ត ទុកដាក់ក្នុងការអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន។ ក៏ប៉ុន្តែប្រតិបត្តិករទូរគមនាគមន៍មួយចំនួន នៅតែបន្តបំពា នច្បាប់យ៉ាង គឃ្លើន។ជាក់ស្ដែងករណីក្រុមហ៊ុននេះ ដែលត្រូវបានបង្ក្រាបនៅថ្ងៃនេះជាដើម»។

ន.ទ.ក. សូមអំពាវនាវសាជាថ្មីដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ គោរពច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធ ព្រមទាំងពិនិត្យលក្ខខណ្ឌ ដែលមានចែងក្នុងអាជ្ញាបណ្ណ ឱ្យបានត្រឹមត្រូវមុននឹងធ្វើសកម្មភាពណាមួយ ហើយក្នុងករណី មានភាពស្រពេចស្រពិល អាចស្នើសុំការណែនាំពី ន.ទ.ក. បានគ្រប់ពេល ក្នុងន័យរួមគ្នាលើកកម្ពស់ការធ្វើធុរៈកិច្ច ប្រកបដោយការទទួលខុសត្រូវ និងអនុវត្តទៅតាមលក្ខខណ្ឌអាជ្ញាបណ្ណ ដែលក្រុមហ៊ុនទទួលបាន ចៀសវាងការបំពានទៅដល់អាជ្ញាបណ្ណរបស់ប្រតិបត្តិករដ៏ទៃទៀតនិងធានាបានថា ប្រព័ន្ធទូរគមនាគមន៍ មានដំណើរការល្អប្រសើរដើម្បី បម្រើសេចក្តីត្រូវការជូនដល់សាធារណជន៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


