ព័ត៌មានជាតិ
អាជ្ញាធររាជធានី បាញ់ទឹកលាងសំអាតដីខ្សាច់ នៅលើកំណាត់ផ្លូវជាតិលេខ២
កំណាត់ផ្លូវជាតិលេខ២ នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញ ធ្វើការបោសសំអាតនិងបាញ់ទឹកលាងសំអាតហើយ នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ ពោលគឺក្រោយពីកំណាត់ផ្លូវនេះ ពោរពេញទៅដោយដីខ្សាច់ជ្រុះប៉ាត់ប៉ាយពេញផ្លូវ បង្កការរំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះថា ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ចេញ កម្មករ ដើម្បីបោសសំអាតទ្រូងផ្លូវជាតិលេខ២ ជាមួយគ្នានោះក៏បានបញ្ចេញឡានបាញ់ទឹកជាច្រើនគ្រឿងផងដែរ ដើម្បីបាញ់លាងសំអាតផ្លូវនេះឱ្យបានស្អាតឡើងវិញ ខណៈដែលផ្លូវនេះ មានដីខ្សាច់ជ្រុះពេញលើផ្លូវ បង្កការ
លំពិបាក ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទៅនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះផងដែរ។

មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា ការបោសសំអាត និងបាញ់ទឹកលាងផ្លូវខាងលើនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់ស្អាត មានបរិស្ថានល្អផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


