ព័ត៌មានជាតិ
មនុស្ស៨៦នាក់ នៅខេត្តស្ទឹងត្រែង ត្រូវបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ
អ្នកពាក់ព័ន្ធដំបូងចំនួន៧៨នាក់ និងនៅថ្ងៃទី២ ធ្នូនេះ មានចំនួន៨នាក់បន្ថែមទៀត ត្រូវបានគេបញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រក្រុងភ្នំពេញ ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារប្រឆាំង និងជំងឺឆ្លងខេត្តបានឲ្យដឹងថា នៅរសៀលថ្ងៃទី២ ខែធ្នូនេះ ក្រុមការងាររបស់លោកបានយកសំណាក៨នាក់បន្ថែមទៀត ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រ ដោយរង់ចាំតែលទ្ធផលប៉ុណ្ណោះ។ រហូតមកដល់ថ្ងៃទី២ ខែធ្នូ មានមនុស្ស៨៦នាក់ហើយ ដែលត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ ដោយលើកទី១មានសំណាកចំនួន៧៨ និងលើកទីពីរមានសំណាក៨បន្ថែម។

សូមបញ្ជាក់ផងដែរថា សំណាកទាំង៨៦នាក់ខាងលើ បានយកចេញពីផ្ទះលោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ចំនួន៤២នាក់ ផ្ទះលោក ម៉ុម សារឿន អភិបាលខេត្តចំនួន៣៣នាក់ មន្ទីរសុខាភិបាល៣នាក់ និងកន្លែងផ្សេងៗចំនួន៨នាក់។




ជាលទ្ធផលសំណាកមនុស្ស៧៨នាក់ដំបូង ចេញលើកទី១ គឺអវិជ្ជមានទាំងអស់រង់ចាំពិនិត្យលើកទី២ទៀត។ ចំណែកសំណាក៨នាក់ថ្មីនេះ ពុំទាន់ចេញលទ្ធផលទេ។ បន្ទាប់ពីមានករណីផ្ទុះមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការថ្ងៃ២៨វិច្ឆិកា រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការកុំឲ្យឆ្លង និងរីករាលដាលនូវជំងឺកូវីដ-១៩៕
អត្ថបទ៖ ងិមលីម
សូមចុចអាន៖ នៅសល់វត្ថុសំណាក ៩៦ ទៀត កំពុងវិភាគបន្តរកកូវីដ ១៩ នៅថ្ងៃនេះ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៧ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ