ព័ត៌មានជាតិ
បង្ក្រាបសង្វៀនបញ្ចល់មាន់នៅ សង្កាត់ស្ទឹងមានជ័យ២ ឃាត់ខ្លួនមនុស្ស២៦នាក់ និងម៉ូតូជិត៤០គ្រឿង
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការចុះបង្ក្រាបសង្វៀនបញ្ចល់មាន់មួយកន្លែង នៅចំណុចចម្ការពុទ្រា ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។

ការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងដោយមានការដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ជាលទ្ធិផលនៃការចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុប២៦នាក់ និងដកហូតបានម៉ូតូ៣៩គ្រឿង ។ ក្រោយការបង្ក្រាប មនុស្សទាំងអស់ត្រូវបានបញ្ចូនខ្លួនទៅកាន់ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីច្បាប់ ។

តាមប្រភពមន្ត្រីសមត្ថកិច្ចអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន នៃកាបញ្ចល់មាន់នៅសង្វៀនខាងលើរួចមក សមត្ថកិច្ចការិយាល័យជំនាញ បានបើកការស្រាវជ្រាវ រហូតកំណត់បានទីតាំងសង្វៀនច្បាស់លាស់ ក៏បើកការចុះបង្ក្រាបតែម្តងទៅ ៕
អត្ថបទ៖ លីហេង



-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


