Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆេះស្ថានីយប្រេងឥន្ធនៈ BVM បណ្ដាលឱ្យបុរសជាម្ចាស់ រងរបួសធ្ងន់

បានផុស

នៅ

បុរសជាម្ចាស់ហ្គារាស់សាំង BVM បានរងរបួសធ្ងន់ ក្នុងហេតុការណ៍ឆេះហ្គារាស់សាំង ស្ថិតនៅ ខាងមុខផ្សារអូរអំបិល សង្កាត់ផ្សារអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅម៉ោង ៧៖១៥ នាទីព្រឹកថ្ងៃទី ២៩ ខែតុលានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានប្រាប់កម្ពុជាថ្មីថា មូលហេតុនៃការឆាបឆេះ ដោយសារតែឆ្លងចរន្តឆេះម៉ូទ័រផ្ទេរសាំងពីរថន្តស៊ីទែនដែលកំពុងផ្ទេរ ហើយរាលដាលដល់ហ្គារាស់សាំងតែម្ដង បណ្ដាលឱ្យឆេះរថយន្ត ២ គ្រឿង និងបុរសជាម្ចាស់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ប្រតិបត្តិការពន្លត់ក្រោមការដឹកនាំដោយផ្ទាល់ របស់លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយ ប្រើរថយន្តពន្លត់អគ្គិភ័យ ២ គ្រឿង ហើយគ្រប់គ្រងបានទាំងស្រុងរយៈពេល ជិត ១ ម៉ោង បន្ទាប់ ពោលគឺនៅម៉ោង ៧៖៥០ នាទី ព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ទូត​បារាំង​ស្នើ​​ឱ្យ​មាន​​ការ​អភិរក្ស​សំណង់​អគារ​ចាស់​ៗ​​សម័យ​បារាំង​នៅ​​ភ្នំពេញ​​

កីឡា២៧ នាទី មុន

កម្ពុជា ឈ្នះមេដាយមាស ២គ្រឿងបន្ថែមថ្ងៃនេះ នៅស៊ីហ្គេម លើប្រភេទកីឡាវ៉ូវីណាម និងតេក្វាន់ដូ

ព័ត៌មានជាតិ៤៩ នាទី មុន

អភិបាលរាជធានី ស្នើបារាំងជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀត

ចរាចរណ៍៥៣ នាទី មុន

សមត្ថកិច្ច​ស្រុក​ពួក ឃាត់ខ្លួន​ម្ចាស់​គោយន្ត​ដឹក​ថ្ម​១​គ្រឿង​ករណី​បើក​បុក​រោង​ជួសជុល​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី ស្នើសុំ​ឲ្យ​បារាំង​ជួយ​កសាង​ស្ថានីយ​ប្រតិកម្ម​ទឹក​កខ្វក់​មួយកន្លែង​ទៀត នៅ​ខាងជើង​ឆៀង​ខាងលិច​រាជធានី​ភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម