ព័ត៌មានជាតិ
ប្រព័ន្ធ QR Code Stop Covid របស់កម្ពុជា ឈ្នះពានរង្វាន់នវានុវត្តន៍ឌីជីថល ពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងអង្គការសហប្រជាជាតិ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ប្រព័ន្ធ QR Code Stop Covid របស់កម្ពុជា ឈ្នះពានរង្វាន់នវានុវត្តន៍ឌីជីថលពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងអង្គការសហប្រជាជាតិ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ប្រព័ន្ធ QR Code Stop Covid ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលពានរង្វាន់នវានុវត្តន៍ឌីជីថលសកលស្ដីពីកូវីដ-១៩ (Global South Covid-19 Digital Innovation Challenge) ពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងការិយាល័យអង្គការសហប្រជាជាតិ សម្រាប់កិច្ចសហការភាគខាងត្បូង (UNOSSC) ដែលជាស្ថាប័ន របស់អង្គការសហប្រជាតិទទួលបន្ទុកលើវិស័យ ទូរគមនាគមន៍ និងឌីជីថល។
នេះគឺជាលើកទី១ ដែលព្រះរាជាណាចក្រកម្ពុជាបានឈ្នះពានរង្វាន់ កម្រិតពិភពលោកលើវិស័យទូរគមនាគមន៍ និងឌីជី ថល ហើយក៏ជាជោគជ័យដ៏អស្ចារ្យ ដែលជាសក្ខីភាពសបញ្ជាក់ឲ្យឃើញថា កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍនូវកម្មវិធីឌីជីថល ដែលមាន ការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ។
កម្មវិធីនវានុវត្តន៍ឌីជីថលសកលស្ដីពីកូវីដ-១៩ គឺជាកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ កម្រិតសកល ផ្តល់ជូនប្រទេសសមា ជិក ដែលមានគំនិតច្នៃប្រឌិត ក្នុងការបង្កើតដំណោះស្រាយផ្នែកឌីជីថល អនុញ្ញាតឲ្យសហគមន៍ ស្ថាប័ន និងប្រជាពលរដ្ឋរបស់ខ្លួន អាចប្រើប្រាស់ដើម្បីដោះស្រាយផលប៉ះពាល់ ដែលបណ្តាលមកពីការរាតត្បាត នៃជំងឺរាតត្បាតបានទាន់ពេលវេលា។
សូមជម្រាបថា កម្មវិធីនេះ មានការចូលរួមប្រកួតដោយ ២៥០ស្ថាប័ននៅជុំវិញពិភពលោក ហើយកម្ពុជា ដែលមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាតំណាង ក៏បានយកប្រព័ន្ធ QR Code Stop Covid ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ និងជំរុញឲ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដាក់ឲ្យប្រើប្រាស់ដើម្បីគ្រប់ស្ថាប័ន អង្គភាព សហគ្រាស ក្រុមហ៊ុន និងប្រជាពលរដ្ឋអាចប្រើប្រាស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សម្រាប់ការប្រកួតប្រជែងក្នុងកម្មវិធីនេះ។ ប្រព័ន្ធនេះ ក៏បានក្លាយជាប្រព័ន្ធ QR Code “បណ្ណចាក់វ៉ាក់សាំងឌីជីថល Stop QR Code Vaccine” ដែលប្រើសម្រាប់ពហុគោលបំណងទាំងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។
ការទទួលបានជ័យលាភីនេះ កម្ពុជានឹងទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ចំនួន ២០.០០០ ដុល្លារអាម៉េរិក ដើម្បីប្រើប្រាស់ ក្នុងការពង្រីកបន្ថែមប្រព័ន្ធឲ្យកាន់តែទូលំទូលាយ ជាពិសេសគឺការទទួលបានការអញ្ជើញ ចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺនដែលរៀបចំដោយ សហភាពសហព័ន្ធទូរគមនាគមន៍អន្តរជាតិ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធ របស់កម្ពុជាយើង ជូនដល់បណ្តាប្រទេសដទៃទៀត សម្រាប់យកជាគំរូផងដែរ៕







-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


