ខេត្ត​កណ្តាល រៀបចំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ជិត ៣០ គីឡូម៉ែត្រ​តាម​ផ្លូវ​ជាតិ​លេខ ៦ រួចរាល់​​ទាំង​ស្រុង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្ត​កណ្តាល រៀបចំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ជិត ៣០ គីឡូម៉ែត្រ​តាម​ផ្លូវ​ជាតិ​លេខ ៦ រួចរាល់​​ទាំង​ស្រុង

បានផុស

នៅ

បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​រាប់រយ​ដើម​នៅ​លើ​ដង​​ផ្លូវ​ជាតិ​លេខ ៦ ក្នុង​ទឹកដី​ខេត្ត​កណ្តាល ចាប់​ពី​ព្រំ​ប្រទល់​រាជធានី​ភ្នំពេញ​​​ដល់​រកា​កោង​ និង​បន្ត​រហូត​ដល់​ថ្នល់​កែង​ព្រំប្រទល់​ខេត្ត​កំពង់ចាម បាន​ដំឡើង​រួច​រាល់​ទាំង​ស្រុង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អាជ្ញាធរ​ខេត្ត​កណ្តាល​​ដល់​កម្ពុជា​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នូវ ប៉េងច័ន្ទ​តារា អភិបាល​រង​ខេត្ត​កណ្តាល​បាន​ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្មី​ថា តាម​គម្រោង​អាជ្ញាធរ​នឹង​បំពាក់​​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​តាមផ្លូវ​ជាតិ​លេខ ៦ ចាប់​តាំង​ពី​ព្រំប្រទល់​រាជធានី​ភ្នំពេញ​​​ក្នុង​ខេត្តកណ្តាល​ដល់​រកា​កោង ​​បន្ត​រហូត​ដល់​ថ្នល់​កែង​ព្រំ​ប្រទល់​ខេត្ត​កំពង់ចាមចម្ងាយ​ជិត ៣០ គីឡូម៉ែត្រ​​។

លោក​បញ្ជាក់​ថា ឥលូវ​ការងារ​បាន​រួចរាល់​ទាំងស្រុង នៅ​សេសសល់​កិច្ចការ​តិចតួចដែល​​នឹង​បញ្ចប់​នៅពេល​ខាង​មុខ​នេះ។

បើ​តាមមន្រ្តី​រូបនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​បាន​​ខិតខំ​ជំរុញ​ដើម្បី​លើកកម្ពស់​មុខមាត់​ខេត្តកណ្តាល ខណៈខេត្ត​មាន​មូលដ្ឋាន​ជាប់​រាជធានី​ភ្នំពេញ បាន​ប្រែប្រួលមុខមាត់​ជាមួយ​ការអភិវឌ្ឍ​ឥតឈប់ឈរ​។

លោក​ថា ​ផ្លូវជាតិលេខ ៦​ ជាតំបន់ប្រជុំជន​ដែល​ប្រមូលផ្តុំ​ដោយ​បុរីធំៗ រួមទាំង​អាជីវកម្ម​ផ្សេងៗ និង​ក៏​ច្រក​​ផ្លូវ​ជាតិ​ដ៏​សំខាន់​តភ្ជាប់​ទៅ​កាន់​ខេត្ត​សៀមរាប ជា​ខេត្ត​ទេសចរណ៍​ដ៏​ធំ​នៃ​ប្រទេស​កម្ពុជា។

បើ​តាម​អ្នក​នាំពាក្យ គម្រោង​របស់​អាជ្ញាធរ​ខេត្ត​កណ្តាល​គឺ​នៅ​តាម​​តំបន់ប្រជុំជន និង​បណ្ដា​ស្រុកនានា​​​ត្រូវ​​រៀបចំ​​ឲ្យមាន​ភ្លើង​បំភ្លឺ​​គ្រប់​ផ្លូវសាធារណៈ​​ទាំងអស់ ដើម្បី​លើក​កម្ពស់​សោភណភាព​​ និង​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ជិះធ្វើដំណើរ​ផង​ដែរ។

​បើ​តាម​អាជ្ញាធរ​ខេត្ត​កណ្តាល​ នៅតាម​បណ្ដា​បង្គោល​ក៏​នឹងមានការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ងាយស្រួល​​គ្រប់​គ្រង​បទល្មើស​នានា ជាការ​ចូលរួម​​អនុវត្តគោល​នយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាពរបស់​រដ្ឋាភិបាល៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១០ នាទី មុន

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សម្របសម្រួល​ផ្ទៃក្នុង ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ឲ្យ​បាន​ត្រឹមត្រូវ​

ព័ត៌មានជាតិ៣១ នាទី មុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​ដ៏​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​

ព័ត៌មានជាតិ៣៦ នាទី មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៤ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

នយោបាយ៤ ម៉ោង មុន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​បន្ត​ខិតខំ ដើម្បី​ឲ្យ​បក្ស​រាជានិយម​នេះ មាន​សម្លេង​ឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services