ព័ត៌មានជាតិ
ផ្លូវវាងក្រុងកំពតស្ថាបនារួចរាល់ ១០០% បញ្ចៀសរថយន្តធុនធ្ងន់បើកចូលក្រុង
ផ្លូវវាងក្រុងកំពតដែលពីមុននៅពេលខែវស្សាមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យទឹកលិចផ្លូវ និងមានជង្ហក់ភក់ជ្រៅៗ ដោយរថយន្តធំពិបាកធ្វើដំណើរ ហើយរថយន្តតូចមិនអាចធ្វើដំណើរបាននោះ បច្ចុប្បន្នស្ថាបនារួចរាល់ 100%។

ក្រោយផ្លូវវាងក្រុងកំពតស្ថាបនាជួសជុលរួចរាល់ សកម្មភាពចរាចរណ៍ភ្ញៀវទេសចរនិងអន្តរជាតិបានធ្វើដំណើរឆ្លងកាត់បានល្អប្រសើរជាបណ្ដើរៗឡើងវិញ។ ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងខ្លាំងនៅពេលផ្លូវនេះបានស្ថាបនាជួសជុលរួចរាល់ ការធ្វើដំណើរនឹងមានភាពស្រួល ហើយការប្រកបមុខរបរនានារបស់ពួកគាត់នឹងមានភាពល្អប្រសើរឡើងវិញ។
ម្ចាស់ការ៉ាស់ហាងលក់គ្រឿងបន្លាស់រថយន្តសុំមិនបញ្ចេញឈ្មោះបាននិយាយឱ្យដឹងថា ក្រោយគម្រោងស្ថាបនាថ្នល់ផ្លូវវាងក្រុងកំពតបានរួចរាល់ មានអ្នកចូលមកជួសជុលនិងទិញគ្រឿងបន្លាស់រថយន្តបានគ្រាន់បើដោយសារតែកត្តាផ្លូវថ្នល់ស្អាតក្នុងការធ្វើដំណើរក៍បានស្រួល។

ការស្ថាបនាផ្លូវវាងក្រុងកំពតក៏មានការរៀបចំដាក់ឃឿនចំកណ្ដាល ហើយមានការពង្រឹងគុណភាពសាងសង់ដើម្បីប្រើប្រាស់បានយូរអង្វែង។
វិស្វករប្រចាំការដ្ឋានសាងសង់ផ្លូវវាងក្រុងកំពត ឬផ្លូវលេខ ១៣៩A ខេត្តកំពត លោក នាក ចិន បានបញ្ជាក់ឲ្យដឹងថា ផ្លូវនេះមានប្រវែង ៣,៦៧០ ម៉ែត្រ ដែលស្ថាបនាជាប្រភេទផ្លូវកៅស៊ូ DBST និងដែលបានចាប់ផ្តើមបើកការដ្ឋានស្ថាបនាជួសជុលឡើងវិញនៅក្នុងខែមេសា ឆ្នាំ ២០២២។
ការស្ថាបនាជួសជុលផ្លូវវាងក្រុងកំពតនេះ ត្រូវគោរពតាមលក្ខណៈបច្ចេកទេសដែលមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងធានាគុណភាពជាប់បានយូរអង្វែងជាងការសាងសង់ពីមុនៗ ពីព្រោះផ្លូវវាងក្រុងនេះសម្រាប់ប្រើបញ្ចៀសរថយន្តធុនធំ ដោយមិនឲ្យបើកបរចូលឆ្លងកាត់ក្នុងក្រុងកំពតនោះឡើយ ហើយផ្លូវនេះបានតភ្ជាប់ពីផ្លូវជាតិលេខ ៣ នៅត្រង់ចំណុចក្លោងទ្វារខេត្តឆ្ពោះទៅកាន់ផ្លូវជាតិលេខ ៣៣ បន្តទៅកាន់តភ្ជាប់ជាមួយនិងខេត្តកែប៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


