ព័ត៌មានជាតិ
ស្ថានទូតអូស្រា្តលី៖ កម្ពុជា-អូស្ត្រាលី កសាងភាពជាដៃគូកាន់តែរឹងមាំតាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ
អូស្ត្រាលី បន្តគាំទ្រកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរបស់កម្ពុជា រួមទាំងការធ្វើពិពិធកម្មប្រភពមូលនិធិ និងហិរញ្ញប្បទានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងផែនការរបស់កម្ពុជា។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថា ថ្មីៗនេះ មន្ត្រីកម្ពុជាចំនួន ១៥រូប ដែលដឹកនាំដោយ លោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ដើម្បីស្វែងយល់បន្ថែមពីបទពិសោធន៍របស់ប្រទេសអូស្ត្រាលីក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម តាមរយៈការប្រើប្រាស់ភាពជាដៃគូសាធារណៈ និងឯកជន។

ក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូបានជួបជាមួយអ្នកជំនាញអូស្ត្រាលី និងបានទស្សនាទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី។ សម្រាប់សកម្មភាពសំខាន់ៗ នៅទីនោះ រួមមាន ការពិភាក្សាជាមួយក្រុមបច្ចេកទេស Austrade នាយកដ្ឋានរតនាគារនៃរដ្ឋ Victoria ហេដ្ឋារចនាសម្ព័ន្ធរដ្ឋ Victoria និងស្ថាប័នវិនិយោគឯកជនធំៗរបស់អូស្ត្រាលី។ ក៏មានដែរ កិច្ចប្រជុំនៅទីក្រុងស៊ីដនីជាមួយស្ថាប័នដឹកជញ្ជូនរដ្ឋ New South Wale (NSW) និងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធរដ្ឋ NSW ព្រមទាំង ទស្សនកិច្ចទៅកាន់កំពង់ផែទីក្រុងមែលប៊ន មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ទីក្រុងមែលប៊ន និងស្ថានីយ៍រថភ្លើងក្រោមដីទីក្រុងស៊ីដនី ផងដែរ៕

-
កីឡា៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


