Connect with us

ព័ត៌មានជាតិ

កម្ពុជា​គាំទ្រ​ការ​ប្រើប្រាស់​រថយន្តអគ្គិសនី បន្ថយពន្ធ​នាំ​ចូលជិត​ពាក់​កណ្តាល

បានផុស

នៅ

ក្នុង​កិច្ច​ពិភាក្សា​ពិសេស​កាល​ពីម្សិលមិញនេះក្រោម​ប្រធាន​បទ “អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” រដ្ឋមន្រ្តី​ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន​ បាន​ប្រកាស​ពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​​ និង​ជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិចក្នុងទៅបរិយាកាសផែនដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន ​ដែល​បាន​ធ្វើ​ដំណើរ​​តាមរថយន្ដដើរដោយថាមពល​អគ្គិសនី ​​(2 blue Electric I-Pace Jaguar) ដើម្បីធ្វើតេស្តសាកល្បងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់រថយន្តប្រភេទនេះ បាន​កត់សម្គាល់​ថា ធ្វើដំណើរតាមរថយន្តដើរដោយថាមពលអគ្គិសនី ជាបទពិសោធន៍ដ៏អស្ចារ្យ វាដូចជាការធ្វើដំណើរតាមរថយន្តម៉ាស៊ីនសាំងធម្មតាដូច្នោះដែរ។

លោក​បាន​លើក​ពី​រថយន្ត​អនាគតនេះ​ថា​ ទំនើប ស្ងាត់ ប្រសិទ្ធភាព និងអាចធ្វើដំណើរបានដោយរលូននៅលើផ្លូវ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា រថយន្តដើរដោយថាមពលអគ្គីសនី នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី (EVs) ដើម្បី​ធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់​យានយន្ត EVs នៅកម្ពុជា ក្នុងនោះរួមមាន ស្ថានីយ៍សាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានាថា EVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។

បើ​តាម​លោក​រដ្ឋមន្រ្តី រដ្ឋាភិបាល​បាន​លើក​ទឹកចិត្ត​ក្នុង​ការ​ប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពលអគ្គិសនី​ ដោយ​យក​ពន្ធ​ទាប​ជាង​ពាក់​កណ្តាល ​បើ​ធៀប​រថយន្ត​ប្រើប្រាស់សាំង​ដែលនាំ​ចូល​មក​លក់​ក្នុង​ស្រុក។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់ថា មក​ដល់​ពេលនេះ រថយន្ត​ដើរ​ដោយ​ថាមពលអគ្គិសនី​នៅប្រទេស​កម្ពុជា​មាន​ប្រហែល ៤២ គ្រឿង​ប៉ុណ្ណោះ​ដែល​ចុះបញ្ជីក្នុង​ចំណោម​រថយន្ត​ ដែលកំពុងប្រើប្រាស់​ជាង ១ លាន​គ្រឿង​។

គួរកត់សម្គាល់ផងដែរ រថយន្តដើរដោយថាមពលអគ្គិសនី ជួយឱ្យបរិស្ថានស្អាត មានប្រសិទ្ធភាពជាង រថយន្តប្រើសាំង និងអាចជួយកាត់បន្ថយការបំពុលខ្យល់ក្នុងទីក្រុងនានាដូចជា ទីក្រុងភ្នំពេញជាដើម ដោយសាររថយន្តប្រភេទនេះមិនប្រើសាំងក្នុងដំណើរការរបស់វាទេ។ រថយន្តអគ្គិសនីក៏ជួយកាត់បន្ថយការ បំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផងដែរ បើទោះបីជាបណ្តាញអគ្គិសនីត្រូវបានដំណើរការដោយធ្យូងថ្មក៏ដោយ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម