ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល ត្រូវរង់ចាំក្រោយថ្ងៃទី ៣០ វិច្ឆិកា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល គឺត្រូវរង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីសម្ពោធទីស្តីការថ្មី នៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកានេះថា កាលពីយប់មិញសម្ដេចបានសម្រេចថា ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល ត្រូវរង់ចាំរហូតក្រោយថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តាមសំណើរបស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
នៅពេលសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ដើម្បីទៅចូលរួមក្នុងកម្មវិធីនាព្រឹកនេះ គឺសម្ដេចកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភាគច្រើន បានពាក់ម៉ាសការពារជំងឺកូវីដ-១៩ ហើយមានមនុស្សតែ ៣នាក់ប៉ុណ្ណោះ ដែលសម្ដេចឃើញមិនពាក់ម៉ាស។ សម្ដេចតេជោ ថ្លែងថា នេះជាមោទនភាពមួយ ដែលប្រជាពលរដ្ឋច្រើន លើសលប់ បានចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលនាំទៅដល់ការបើកសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្រៅពីនោះ គឺម៉ូតូមួកសុវត្ថិភាព ១០០ភាគរយ និងម៉ាស អត់មានមនុស្ស ៣នាក់ ប៉ុន្តែម្នាក់ហ្នឹងអត់ត្រូវការពាក់ទេ មួកសុវត្ថិភាពម្នាក់ឈរហ្នឹងទេ អញ្ចឹងគឺពាក់ម៉ាសល្អ ហ្នឹងហើយទើបយើងបើកប្រទេសនេះ កំពុងតែបើកនេះ ប៉ុន្តែខារ៉ាអូខេ ខេធីវី ឌីស្កូតែក ហើយនិងរង្គសាល រង់ចាំក្រោយថ្ងៃ ៣០ ខែវិច្ឆិកា ខ្ញុំសម្រេចយប់ មិញ តាមសំណើរបស់ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដែលដឹកនាំប្រជុំដោយឯកឧត្ដម ម៉ម ប៊ុនហេង ពីគណៈកម្មការ ព្រោះប្រសិនបើបើកអាហ្នឹងលឿនពេក គឺអាចនឹង…»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា អ្វីដែលសំខាន់នាពេលនេះ គឺត្រូវបើកសាលារៀនជាមុនសិន ហើយបន្ទាប់ពីការបើករយៈពេល ប៉ុន្មានសប្ដាហ៍កន្លងមកនេះ គឺអត្រាឆ្លងមានលក្ខណៈតិចតួចប៉ុណ្ណោះ។ លទ្ធផលល្អបែបនេះ ដោយសារតែប្រជាពលរដ្ឋរបស់យើង បាននាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ «មកពីបងប្អូនព្រមទទួលយកវ៉ាក់សាំង ក្នុងពេលដែលពួកអ្នកដទៃ ប្រឆាំងការចាក់វ៉ាក់សាំង វ៉ាក់សាំងសង្គ្រោះជីវិតមនុស្ស បើសិនបងប្អូនមិនទទួលបានវ៉ាក់សាំងទេ ច្បាស់ជាមកដល់ពេលនេះ បើប្រទេសអត់រួចទេ អញ្ចឹងពេលមុន បងប្អូនទ្រាំទ្ររការលំបាក តែពេលនេះ បងប្អូនបានធូរស្រាលហើយ មួយអាទិត្យនេះ ខ្ញុំតាមដាន គឺបងប្អូនសប្បាយចិត្ត នៅពេលដែលយើងបើកប្រទេស»។ នេះជាការលើកឡើងបន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា ភោជនីយដ្ឋាន និងទីតាំងនានា ដែលអាជ្ញាធរអនុញ្ញាតឲ្យបើកដំណើរការនោះ ត្រូវចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស រក្សាគម្លាត និងមានដាក់អាកុល ឬជេលឲ្យអ្នកចូលទៅទទួលទាន បាញ់សម្លាប់មេរោគ ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ