Connect with us

ព័ត៌មានជាតិ

អភិបាល​ខណ្ឌទួល​គោក​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ ក្នុង​បរិវេណ​ផ្សារ​សាមគ្គី ដើម្បី​ចូល​រួម​ទប់ស្កាត់​វីរុស​កូវីដ១៩

បានផុស

នៅ

ភ្នំពេញ ៖ លោក ឯក ឃុនដឿន អភិបាលនៃ គណៈ​អភិបាល​ខណ្ឌទួលគោក​ បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន អ៊ីហ្ស៊ីផេស​ខិនត្រូល​ អីភីស៊ី ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​បាញ់សម្លាប់​មេរោគ​នេះ ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃទី​០៣​ខែធ្នូ ឆ្នាំ ២០២០ តាម​ការ​ចង្អុល​បង្ហាញ​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅឯ​ផ្សារ​សាមគ្គី​។

សូម​បញ្ជាក់​ថា លោក​អភិបាលខណ្ឌ​ទួលគោក បាន​សហការ​ជាមួយ​លោក ថោង ថង និង​ប្រធាន​គណៈកម្មការ​ផ្សារ​សាមគ្គី និង​សហការ​ជាមួយ​ក្រុមហ៊ុន អ៊ី​ហ្ស៊ី​ផេស​ខិ​ន​ត្រូល អី ភី ស៊ី ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ ទាំង​ខាង​ក្នុង​និង​ជុំវិញ​បរិវេណ​ផ្សារ ដើម្បី​ចូល​ទប់​ស្កាត់​វីរុស​កូវីដ១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម