ព័ត៌មានជាតិ
ឆ្នាំនេះបេក្ខជនចូលរួមប្រឡងឌីប្លូម នៅភ្នំពេញ ថយចុះជាង ៥ពាន់នាក់
ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ មានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ វិច្ឆិកា ខាងមុខ មានបេក្ខជនចូលរួមប្រឡងចំនួន ១៥៨៥៨នាក់ និងមាន ៦៦៤មណ្ឌល ចែកជា ៦៣បន្ទប់។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ វិច្ឆិកានេះថា ចំនួនបេក្ខជនចូលរួមប្រឡងឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០កន្លងទៅ ឃើញថាមានការថយចុះចំនួន ៥៦៧៤នាក់ ខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡងចំនួន ២១៥៣២នាក់។

ប្រធានមន្ទីររូបនេះបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យបេក្ខជនឆ្នាំនេះមានការថយចុះគឺដោយសារតែឆ្នាំនេះមិនមានការចូលរួមប្រឡងពីសិស្សសាលាឯកជនទេ ព្រោះសាលាឯកជនបានប្រឡងខ្លួនឯងរួចហើយ។ ប្រសិនបើមានការចូលរួមពីសាលាឯកជន ក៏ចំនួនបេក្ខជនប្រឡងមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំទៅដែរ។
ដោយឡែក លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា ឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ចំនួន ១៦២ ៥៨៩នាក់ សិស្សស្រី ៨៧៨៧១នាក់ ចែកជា ១៧២២មណ្ឌល និង ៧៣២៧បន្ទប់ នៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ការប្រឡងឌីប្លូមនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ខែ វិច្ឆិកា ចំណែកការប្រកាសលទ្ធផលប្រឡងធ្វើឡើងនៅ ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២១ ខណៈឆ្នាំមុនរដ្ឋាភិបាលបានប្រកាសឱ្យជាប់ជាស្វ័យប្រវត្តិចំពោះបេក្ខជនដែលបានដាក់ពាក្យប្រឡង បើទោះបីជាក្រសួងបានរៀបចំការប្រឡងក៏ដោយ៕
អត្ថបទ៖ សំអឿន
ចុចអាន៖ ក្រសួងនឹងចេញសេចក្ដីណែនាំលម្អិតស្តីពីការរៀបចំដំណើរការ ការប្រឡងបាក់ឌុបនាពេលឆាប់ៗនេះ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


