ព័ត៌មានជាតិ
គ្រោងបំពាក់ម៉ាស៊ីន X-Ray នៅច្រកទ្វារអន្តរជាតិស្ទឹងបត់– បានណងអៀនដើម្បីត្រួតពិនិត្យទំនិញឆ្លងកាត់
ព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃគ្រោងបំពាក់ម៉ាស៊ីន X-Ray នៅច្រកទ្វារអន្តរជាតិស្ទឹងបត់–បានណងអៀន ដែលមានសមត្តភាពត្រួតពិនិត្យទំនិញដឹកជញ្ជូនឆ្លងកាត់ ឲ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននិងស្តង់ដារបច្ចេកទេសរួមនៃបណ្ដាប្រទេសអាស៊ាន។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យតំណាងភាគីកម្ពុជាបានអញ្ជើញជួបប្រជុំតាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)ជាមួយទីភ្នាក់ងារសហប្រតិ បត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រថៃ(NEDA) តំណាងភាគីថៃដើម្បីពិភាក្សាពីគម្រោងបំពាក់ម៉ាស៊ីន X-Ray នៅច្រកទ្វារអន្តរជាតិស្ទឹងបត់– បានណង អៀន នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។
យោងតាមកិច្ចប្រជុំនោះលោក លី សារី បានអោយដឹងថាៈគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ ៥ គ្រោងនឹងបំពាក់នូវម៉ាស៊ីន X-Ray សម្រាប់ត្រួតពិនិត្យទំនិញដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារអន្តរជាតិស្ទឹងបត់–បានណងអៀន ។ ម៉ាស៊ីន X-Ray ដែលមានសមត្ថភាពត្រួតពិនិត្យទំនិញនិងសម្ភារៈវត្ថុនានា ស្របតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និង ស្របតាមស្តង់ដារបច្ចេកទេសរួមរបស់បណ្ដាប្រទេសអាស៊ាន ។ ការបំពាក់នេះភាគីទាំងពីរបានឯកភាបត្រូវធ្វើឲ្យហើយមុនច្រកព្រំដែនអន្តរជាតិថ្មីបើកអោយដំណើរការក្នុងពេលខាងមុខ៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


