ព័ត៌មានជាតិ
អភិបាលខណ្ឌទួលគោក ចុះដឹកនាំសម្អាតផុ្លូវ ៣ ខ្សែក្នុងភូមិសាស្រ្តខណ្ឌ
ភ្នំពេញ៖ អភិបាលខណ្ឌទួលគោក លោកជា ពិសី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ ចុះសម្អាតផ្លូវ និងប្រមូលសំរាមចេញពីចិញ្ចើមផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។




មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឲ្យដឹងថា ការចុះសម្អាតផ្លូវ និងប្រមូលសំរាមចេញពីចិញ្ចើមផ្លូវនេះបានធ្វើឡើងនៅទីតាំងចំនួន ៣ កន្លែង ក្នុងនោះរួមមាន ផ្លូវ ៦០៨ កែង ផ្លូវ ២៥៣ , ផ្លូវ២៨៣ កែង ផ្លូវ៦០៨ និង ផ្លូវ៥២៨ កែង ផ្លូវ ២៨៥ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
បន្ទាប់មកទៀតអនុវត្តតាមបញ្ជាដឹកនាំរបស់ លោកជា ពិសី ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌ បានចុះពិនិត្យ និងដោះស្រាយ បញ្ហាទឹកដក់នៅលេីកំណាត់ផ្លូវលេខ២៨៣ ក្នុងសង្កាត់បឹងកក់ទី១ ដោយសារ នៅពេលមានភ្លៀងធ្លាក់ បង្កអោយមានទឹកដក់នៅលេីផ្លូវ ព្រោះតែនៅទីតាំងនេះមិនមានប្រព័ន្ធលូទឹកភ្លៀងនោះទេ ។
ស្ថិតក្នុងទិដ្ឋភាពជាក់ស្ដែង រដ្ឋបាលខណ្ឌ បានដោះស្រាយបោសសម្អាតទឹកចេញសិន នៅថ្ងៃបន្ទាប់ ទើបរដ្ឋបាលខណ្ឌ យកគ្រឿងចក្រ មកកាយបើកផ្លូវបង្ហូរទឹក ជាពិសេស រដ្ឋបាលខណ្ឌ នឹងរៀបចំផែនការដាក់លូ ដើម្បីរំដោះទឹកចេញ កុំអោយលិចលង់លើផ្លូវជាបន្តទៀត៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


