Connect with us

ព័ត៌មានជាតិ

Update សមត្ថកិច្ចចាប់បានអ្នកទោសដែលទម្លុះរបងពន្ធនាគារ​២នាក់បន្ថែមទៀតនៅព្រឹកនេះ

បានផុស

នៅ

កម្លាំងសមត្ថកិច្ចបានបន្តចាប់បានអ្នកទោស២នាក់​បន្ថែមទៀត នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បន្ទាប់ពីទម្លុះរបងពន្ធនាគារខេត្តស្ទឹងត្រែង​ និងកំពុង​បន្ដ​ស្រាវជ្រាវ​តាម​ប្រមាញ់៤នាក់បន្ថែមទៀត​។​

អ្នកទោស​ដែល​ត្រូវ​ចាប់ខ្លួនបាន​មកវិញ​មានឈ្មោះទី​១៖ ឈ្មោះ វ៉ាន់ ភូ ជាប់ទោស​២០​ឆ្នាំ ជាប់ពីបទល្មើស​ជួញដូរ​គ្រឿងញៀន អ្នកទោស​រូបនេះ ត្រូវ​ចាប់ខ្លួនបាន​មកវិញ នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ នៅ​ស្រុក​ថា​ឡាបរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ ទី​២៖ ឈ្មោះ កិត ងិន ជាប់​៤​ឆ្នាំ ជាប់បទល្មើស​គ្រឿងញៀន​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា គិត​មកដល់​រសៀល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ​អ្នកទោស​ចំនួន៣​នាក់​ ក្នុងចំណោម​អ្នកទោស៧នាក់ ដែលទម្លុះរបងពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែវិច្ឆកា កន្លងទៅ ត្រូវបាន​កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់បានមកវិញ ខណៈ​៤​នាក់​ទៀតនៅ​បន្ដ​គេចខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម