ព័ត៌មានជាតិ
ចុះបិទអាជីវកម្មជីកដី ក្រោយអភិបាលរងខេត្តចុះទៅពិនិត្យពុំមានច្បាប់
ខេត្តកណ្តាល ៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យនិងអនុវត្តច្បាប់ចំពោះអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ដែលពុំមានច្បាប់អនុញ្ញាត និងធ្វើសកម្មភាពខុសបច្ចេកទេស ក្នុងស្រុកកណ្តាលស្ទឹង។

ជាក់ស្តែងថ្ងៃនេះ គណៈកម្មការចម្រុះបានធ្វើការបិទអាជីវកម្ម ០១កន្លែង ដែលពុំមានច្បាប់អនុញ្ញាត ហើយធ្វើសកម្មភាពខុសបច្ចេកទេសច្បាប់កំណត់ និងកៀកដងផ្លូវ ស្ថិតនៅភូមិត្រស់ ឃុំទ្រា។ ទន្ទឹមនោះ បានផ្អាកអាជីវកម្មចំនួន ០២ កន្លែង ស្ថិតនៅភូមិថ្មី និងភូមិក្រាំងតី ឃុំថ្មី ដែលជីកលើសដែនអាជ្ញាបណ្ណ ហើយពុំមានបង់សួយសារ៉ែ និងធ្វើសកម្មភាពខុសបច្ចេកទេសច្បាប់កំណត់។
លោកអភិបាលរងខេត្ត ក៏បានណែនាំនិងលើកទឹកចិត្តម្ចាស់អាជីវកម្ម ឲ្យប្រកបរបរអោយបានត្រឹមត្រូវមានច្បាប់អនុញ្ញាត និងគោរពតាមបទដ្ឋានបច្ចេកទេស។ ចំពោះអាជីវកម្ម ០៣កន្លែងនេះ គណៈកម្មការនឹងអនុវត្តតាមនីតិវិធីដោយធ្វើការពិន័យ និងអោយបង់សួយសារ៉ែចូលរដ្ឋឡើងវិញអោយបានត្រឹមត្រូវ។


លោក ណុប ដារ៉ា ដែលក៏ជាប្រធានគណៈកម្មការចម្រុះបន្ថែមថា ក្រុមការងារនឹងបន្តចុះពិនិត្យតាមការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានាដែលប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលនៅជិតតំបន់នោះ និង អ្នកធ្វើដំណើរតាមដងផ្លូវ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


