Connect with us

ព័ត៌មានជាតិ

មិនខំប្រឹងរៀនសូត្របែជានាំគ្នាទៅបង្ហោះម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំ

បានផុស

នៅ

ខេត្តកណ្តាល ៖ ក្រុមក្មេងសិស្សសាលាចំនួន០៤នាក់ដែលធ្វើសកម្មភាពបង្ហោះម៉ូតូប្រសេកប្រសាច ពេញដងផ្លូវត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពបង្ហោះ ម៉ូតូលើដងផ្លូវសាធារណះ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង១៣:និង០០នាទី នៅចំណុចផ្លូវ មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមក្មេងសិស្សសាលាទាំងនោះរួមមាន៖ទី១.ឈ្មោះ ផន ប្រាក់ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ទី២.ឈ្មោះ ច័ន្ទ រ៉ូហ៊ាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ។

ទី៣.ឈ្មោះ លី រតនះ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ទី៤.ឈ្មោះ ផាន់ វេហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស។ ក្មេងសិស្សសាលាទាំង០៤នាក់នេះមានទីលំនៅ ភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចំណែកវត្ថុតាងដែលដកហូតមានម៉ូតូចំនួន០២គ្រឿង ម៉ាកHONDA.Dream.C125 ស៊េរី2014 ពណ៌ ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1CI 7990 ។ និងម៉ូតូមួយគ្រៀងទៀតម៉ាកSUZUKI.ViVA ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ1X 6441។

សមត្ថកិច្ចបានអោយដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនក្រុមក្មេងទាំងនេះ កម្លាំងសមត្ថកិច្ច បានទទួលព័ត៍មានពីប្រជាពលរដ្ឋថាមានសកម្មភាពក្រុមក្មេងៗកំពុងបង្ហោះម៉ូតូនៅចំណុចផ្លូវ មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ ក្រោយពីទទួលបានព័ត៍មានភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដីឥដ្ឋ បានចុះដល់កន្លែងកើតហេតុ បានឃើញសកម្មភាពក្មេងទាំងនោះកំពុងបង្ហោះម៉ូតូពិតប្រាកដមែន ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍បាននាំខ្លួនក្រុមក្មេងៗទាំងអស់នោះ យកមកសួរនាំនៅស្នាក់ការប៉ុស្តិ៍ តែម្ដង។

ក្រោយពីសួរនាំរួចកម្លាំងជំនាញផ្នែកយុត្តិធម៍ស្រុកកៀនស្វាយ បានបញ្ចូនក្រុមក្មេងទាំង០៤នាក់នេះ ទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ នឹងអោយអាណាព្យា បាលក្មេងទាំងនោះធ្វើលិខិតធានាយកកូនទៅអប់រំណែនាំបន្ថែមទៀត៕​

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម