ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ដោយសារតែនៅមានមនុស្សជ្រុលនិយមបែបនេះ ទើបខ្ញុំត្រូវតែបន្តការពារសន្តិភាពនៃប្រទេសនេះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដោយសារតែនៅមានមនុស្សជ្រុលនិយមមួយចំនួនតូច។ ដូច្នេះហើយ ទើបសម្ដេចត្រូវបន្តការពារសន្តិភាព ដើម្បីកុំឲ្យក្រុមជ្រុលនិយមទាំងនោះ មានលទ្ធភាពរើបម្រាសបំផ្លាញជាតិ និងប្រជាជនបន្តទៀត។
ការលើកឡើងខាងលើនេះ គឺបន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ ខ្មែរ សុវណ្ណភូមិ បានចូលទៅខំមែនក្នុងទំព័រហ្វេសប៊ុករបស់សម្ដេច នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីសម្ដេចបានបង្ហោះរូបភាព និងខ្លឹមសារទាក់ទងនឹងខួប ៤៥ឆ្នាំ នៃការស្លាប់យ៉ាងវេទនា កូនប្រុសច្បងរបស់សម្ដេច នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២១)។
អ្នកលេងហ្វេសប៊ុកឈ្មោះ ខ្មែរ សុវណ្ណភូមិ ដែលគេមើលឃើញថា ជាសកម្មជនរបស់អតីតគណបក្សប្រឆាំង បានចូលទៅខំមែន ដោយប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ទើបសម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបថា «សូមបងប្អូនជួយមើលមតិរបស់ម្នាក់នេះ តើគាត់ជាសត្វ ឬជាមនុស្ស?។ ដោយសារតែនៅមានមនុស្សជ្រុលនិយមបែបនេះ ទើបខ្ញុំត្រូវតែបន្តការពារសន្តិភាពនៃប្រទេសនេះ កុំឱយក្រុមនេះមានលទ្ធភាពរើបម្រាសបំផ្លាញជាតិ និងប្រជាជនទៀត»។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងខំមែនទៀតថា «សូម្បីតែយើងរំលឹកដល់កូនយើង ក៍ទើសក្បាលគាត់ដែរដូចនេះវាសមមុខហើយ ដែលរត់ចោលស្រុកទាំងមេ ទាំងកូន ដោយសារតែទង្វើរអាក្រក់របស់ខ្លួន»៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


