Connect with us

ព័ត៌មានជាតិ

ក្រ​សួង​ធម្មការ​ប្រកាស​បើក​ដំណើរការ​ឡើងវិញ ពិធី​សាសនា​និង​ការ​ជួបជុំ និង​កម្មវិធី​ផ្សេងៗ​បែប​សាសនា

បានផុស

នៅ

ក្រសួង​ធម្មការ​និង​សាសនា​បាន​ប្រកាស​បើក​ដំណើរការ​ឡើងវិញ ពិធី​សាសនា ការជួបជុំ និង​កម្មវិធី​ផ្សេងៗ​បែប​សាសនា​ចាប់ពី​ថ្ងៃ​ទី​១១​ វិច្ឆិកា ​ឆ្នាំ​២០២១នេះ​តទៅ​ ក្រោយ​បាន​ផ្អាក​ដោយសារ​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេច​ក្តី​ជូនដំណឹង​របស់​ក្រសួង​ធម្មការ​និង​សាសនា ​ចុះ​នៅ​យប់​ថ្ងៃ​ទី​១១ ​វិច្ឆិកា​នេះ​បាន​ឲ្យ​ដឹង​ថា តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របរ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១​ពាក់ព័ន្ធ​នឹង​ការបើក​ដំណើរការ​ប្រទេស​ឡើងវិញ លើ​គ្រប់​វិស័យ និង​ការរស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ក្រសួង​ធម្មតា និង​សាសនា សូម​ធ្វើ​ការណែនាំ​ដល់ ថ្នាក់ដឹកនាំ​សាសនា និង​បណ្តា​អង្គភាព​នានា​ចំណុះ​ឲ្យ​ក្រសួង​ទាំងអស់ ត្រូវ​អនុវត្ត​ដូចខាងក្រោម​៖

– ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរ​ដែនដី​ក្នុង​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ពិធី​សាសនា ការ​ជួបជុំ និង​កម្មវិធី​ផ្សេងៗ​បែប​សាសនា តាម​វត្ត វិហារ​(​ម៉ា​ស្ជិ​ទ​) ស៊ូ​រ៉ាវ​ស្នាក់ការ​ថ្វាយបង្គំ និង​កន្លែង​ប្រតិបត្តិ​សាសនា​។

Mandatory Credit: Photo by MAK REMISSA/EPA-EFE/Shutterstock (10413643b) Cambodian Buddhist followers pray to the monks during the start of Pchum Ben festival at a pagoda in Phnom Penh, Cambodia, 14 September 2019. Phum Ben, a 15-day Buddhist festival to commemorate past ancestors, this year will run from 14 to 28 September 2019. Cambodia celebrates the Pchum Ben, Phnom Penh – 14 Sep 2019

២-​ត្រូវ​រៀបចំ​ត្រួតពិនិត្យ​ប័ណ្ណ​ចាក់​​សាំង​របស់​ព្រះសង្ឃ និង​សាសនិក​គ្រប់​និកាយ​សាសនា​ទាំងអស់ ព្រមទាំង អ្នកចេញ​-​ចូល​ក្នុង​បរិវេណ​ពិធី មិន​ឱ្យ​លើស​ពី​ចំនួន​កំណត់​របស់​រដ្ឋបាល​រាជធានី​ខេត្ត ដើម្បី​ចូលរួម​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​កូ​វីដ​៨-១៩​។


៣-​គ្រប់​វត្ដ និង​គ្រប់កន្លែង​ប្រតិបត្តិ​ផ្នែក​ពា​ហិ​រ​សាសនា ត្រូវ​អនុវត្ត​នូវ​វិ​បានការ​ការពារ​បស់​ក្រសួងសុខាភិបាល វិធានការ​រដ្ឋបាល និង​ជាពិសេស​ត្រូវ​ប្រកាន់​គ្រប់​ជានិច្ច​នូវ​វិធានការ ៣​ការពារ និង​៣​កុំ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​។

ក្រសួង​បាន​ណែនាំ​ថា​ ទទួល​បាន​សេចក្ដីណែនាំ​នេះ សូម​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​-​ខេត្ត អ្នកដឹកនាំ​សាសនា និង​បណ្តា អង្គភាព​នានា​ចំណុះឱ្យ​ក្រសួង​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ ទទួលខុសត្រូវ​ខ្ពស់​។

គួរ​បញ្ជាក់​ថា ​រហូតដល់​ពេលនេះ មាន​ព្រះ​ព្រះពុទ្ធសាសនា នៅ​ទូទាំង​ប្រទេស​ចំនួន​១២១៩​អង្គ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាសះស្បើយ​ចំនួន​១១៤២​អង្គ និង​អនិច្ចធម្ម​ចំនួន​១២​អង្គ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម