ព័ត៌មានជាតិ
អ្នកដំណើរចាក់វ៉ាក់សាំងរួច កំពុងធ្វើចត្តាឡីស័ក ត្រូវអនុញ្ញាតឱ្យចេញចាប់ពីថ្ងៃនេះតទៅ
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក, សណ្ឋាគារ និងគេហដ្ឋាន នៅទូទាំងប្រទេស ដែលមិនមានវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឲ្យចេញពីការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញកាលពីយប់ថ្ងៃទី១៤វិច្ឆិកា លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណែកអ្នកដំណើរចូលមកប្រទេសកម្ពុជាទាំងបរទេស និងខ្មែរ ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនរួចរាល់ មិនតម្រូវឲ្យធ្វើចត្តាឡីស័កផងដែរ។ លោករដ្ឋមន្ត្រីបានបន្តថា បើទោះបីមិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកចាក់វ៉ាក់សាំងហើយក៏ពិតមែន ប៉ុន្ដែត្រូវបំពេញកាតព្វកិច្ចមួយទៀត គឺការយកសំណាកដោយប្រើប្រាស់ឧបករណ៍តេស្ដរហ័សនៅក្នុងរយៈពេល១៥ទៅ២០នាទី។ បន្ទាប់ពីលទ្ធផលតេស្តអវិជ្ជមាន បុគ្គលនោះអាចធ្វើដំណើរបានដោយសេរីនៅទូទាំងប្រទេសកម្ពុជា ដោយមិនកម្រិតតំបន់ឬខេត្តក្រុងនោះទេ និងមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះអ្នកដំណើរ ដែលមិនបានចាក់វ៉ាក់សាំងហើយធ្វើដំណើរចូលមកប្រទេសកម្ពុជា ត្រូវឆ្លងកាត់ការធ្វើតេស្តរកកូវីដ១៩ ដោយម៉ាស៊ីនPCRនិងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃស្របទៅតាមនីតិវិធីជាធរមាន។

ការចេញសេចក្ដីប្រកាសព័ត៌មានខាងលើនេះ របស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីមានការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេង ដែលបានអនុញ្ញាតឲ្យផ្សព្វផ្សាយជាសាធារណៈ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
តាមរយៈសារសំឡេងពិសេសកាលពីរសៀលថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងចាំបាច់កែប្រែការអនុវត្តការធ្វើចត្តាឡ័ស័ក ដែលបច្ចុប្បន្នអនុវត្តចំពោះអ្នកចាក់វ៉ាក់សាំងបានពីរដូសពេលមកដល់កម្ពុជា ត្រូវធ្វើចត្តាឡីស័កចំនួន៧ថ្ងៃ។ ចំណែកធុរជន និងគណៈប្រភូខ្មែរត្រឡប់មកពីបរទេសធ្វើ៣ថ្ងៃ និងត្រៀមអនុវត្តចំពោះអ្នកទេសចរវ៉ាក់សាំងត្រូវធ្វើ៥ថ្ងៃនៅតំបន់ដែលខ្លួនស្នាក់នៅ។
សម្តេចតេជោបានបន្តថា សម្រាប់អ្នកដែលចាក់វ៉ាក់សាំងរួចទាំងជនជាតិខ្មែរ និងបរទេសចូលមកកម្ពុជាធ្វើដំណើរតាមផ្លូវអាកាស ផ្លូវទឹកនិងផ្លូវគោកមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ប៉ុន្តែត្រូវយកសំណាករកមេរោគកូវីដ១៩ ដោយឧបករណ៍តេស្តរហ័សដោយត្រូវរង់ចាំត្រឹម១៥ទៅ២០នាទីប៉ុណ្ណោះ។ បើលទ្ធផលតេស្តអវិជ្ជមាន បងប្អូនមានលទ្ធភាពចេញដំណើរទៅកាន់កន្លែងណាមួយក្នុងក្របខណ្ឌទូទាំងប្រទេស ដោយគ្មានការកំណត់ទៅតាមចំណង់ចំណូលចិត្តតែម្តង។

សម្តេចបានបន្តថា ចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងត្រូវធ្វើធ្វើចត្តាឡីស័ក១៤ថ្ងៃ និងធ្វើតេស្តដោយម៉ាស៊ីនPCRដដែល។ សម្តេចបានបញ្ជាក់ថា ការអនុវត្តនេះ ដោយគ្មានការរើសអើងទាំងបងប្អូនខ្មែររស់នៅបរទេស អ្នកធុរកិច្ច ជនបរទេស គឺអនុវត្តដូចៗគ្នា។
ជាមួយគ្នានេះដែរ សម្តេចបានស្នើដល់ក្រសួងទេសចរណ៍ក្រសួងសុខាភិបាល ក៏ដូចជាផ្នែកពាក់ព័ន្ធនានាអនុវត្តវិធានការនេះ ចាប់ពីថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១នេះតទៅ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ