Connect with us

ព័ត៌មានជាតិ

ចេញ​​​បញ្ជី​ឈ្មោះក្រុមហ៊ុន​ទទួល​​សិទ្ធិ​កែ​ច​ង្កូត​រថយន្ត​ខេត្ត​បន្ទាយមានជ័យ

បានផុស

នៅ


ខេត្តបន្ទាយមានជ័យ៖ ក្រោយពីរាជរដ្ឋាភិបាលប្រកាសឲ្យរថយន្ត ដែលជ្រកក្រោមផ្លាកលេខរបស់ក្រសួង ស្ថាប័នរដ្ឋ និងផ្លាកលេខផ្សេងៗ ពិសេសរថយន្តចង្កូតស្ដាំចូលខ្លួនបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលនិងនីតិវិធីប្ដូរចង្កូតស្ដាំមកឆ្វេង ដើម្បីយកទៅអនុវត្តធ្វើការចុះបញ្ជីសម្គាល់យានយន្តឲ្យបានត្រឹមត្រូវស្របច្បាប់ដែលបានកំណត់។

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បាន​ធ្វើការណែនាំដោយម្ចាស់យានយន្តចង្កូតស្ដាំដែលបានបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលរួចជាស្ថាពរ ទៅធ្វើការប្ដូរចង្កូតនៅក្រុមហ៊ុនធ្វើអាជីវកម្មប្ដូរចង្កូតស្ដាំមកឆ្វេងដែលមានលិខិតអនុញ្ញាតធ្វើអាជីវកម្មចុះបញ្ជីស្របច្បាប់របស់អគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការនិងដឹកជញ្ជូនដែលមានអាស័យដ្ឋានដូចខាងក្រោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ក្រុមហ៊ុនអេស.ធី.ភី អ៊ិនធើណេស្រូណល(ខេមបូឌា) ផាប្លិក [ S.T.P International (Cambodia) Public Co.,Ltd ] អាស័យដ្ឋានផ្ទះលេខT168 មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ខ័ណ្ឌចម្ការមន រាជធានីភ្នំពេញ មកដាក់សាខាខេត្តបន្ទាយមានជ័យនៅផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រោងហូបការទល់មុខស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានលើកស្លាកហើយ តែមិនទាន់រៀបចំសម្រាប់ដំណើរការនៅឡើយ។

២/ក្រុមហ៊ុនសុវណ្ណយន្ត (SOVANN YAUN Co.,Ltd) អាស័យដ្ឋានផ្ទះលេខ២៦៥Eo ផ្លូវឧកញ៉ាទេពផន​(លេខ១៨២) សង្កាត់ទឹកល្អក់២ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ក្រុមហ៊ុននេះ បានមកលើកស្លាកនៅផ្លូវជាតិលេខ៥ ជាប់​របង​ខាងលិចមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

៣/ ក្រុមហ៊ុនភីធីអ៊ីម អាស៊ាន (PTM ASIA Co.,Ltd ) អាស័យដ្ឋានផ្ទះលេខ៥៧ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ក្រុមហ៊ុននេះ មិនទាន់ទៅលើកស្លាកឬមានទីតាំងខ្លួននៅឡើយ នោះទេ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋសាធារណជនម្ចាស់យានយន្តចង្កូតស្ដាំដែលបានចូលខ្លួនបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលរួចរាល់សូមអញ្ជើញចូលរួមធ្វើការប្ដូរ ចង្កូតពីស្ដាំមកឆ្វេងដែលមានអាសយដ្ឋានខាងលើដើម្បីធ្វើការចុះបញ្ជីផ្ដល់បណ្ណសម្គាល់យានយន្តជាម្ចាស់កម្មសិទ្ធិស្របច្បាប់។

បញ្ជាក់ថាក្រៅពីក្រុមហ៊ុនដែលបានអនុញ្ញាតខាងលើគឺពុំមានសិទ្ធិក្នុងការប្ដូរចង្កូតពីស្ដាំមកឆ្វេងឲ្យបានស្របច្បាប់នោះទេ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម