ព័ត៌មានជាតិ
ការវាយតម្លៃស្ថានភាពជំងឺកូវីដ ១៩ ក្រោយបុណ្យអុំទូក ត្រូវរង់ចាំពីមួយទៅពីរសប្តាហ៍ទៀត
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា ការវាយតម្លៃស្ថានភាពនៃជំងឺកូវីដ-១៩ ក្រោយការឈប់សម្រាករបស់ប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូកត្រូវរង់ចាំរយៈពេល១ ទៅ ២សប្តាហ៍ទៀតខណៈបច្ចុប្បន្នចំនួនករណីឆ្លងថ្មីនៅមិនទាន់កើនឡើងនៅឡើយទេ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីថ្ងៃម្សិលមិញ លោកស្រីបានបន្តថា «យើងត្រូងរង់ចាំរយៈពេល១ទៅ២សប្តាហ៍ទៀតទើបយើងអាចដឹងថា អត្រាឆ្លងជំងឺកូវីដ១៩ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកមានស្ថានភាពយ៉ាងណាមានការកើនឡើង ឬនៅរក្សាបានកម្រិតល្អប្រសើរយើងនឹងខិតខំជាបន្តទៀត»។
លោកស្រីបានលើកឡើងទៀតថា តាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលនៅមិនទាន់មានការកើនឡើងនូវករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅឡើយទេ ប៉ុន្តែយើងនឹងបន្តតាមដានស្ថានការណ៍នេះជាបន្តទៀត។

លោកស្រីបានបន្តទៀតថា នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកដែលទើបបញ្ចប់នៅពេលថ្មីៗនេះ ឃើញថាមានប្រជាពលរដ្ឋបានចេញដើរកម្សាន្តយ៉ាងច្រើនដែលបង្ហាញពីការមានទំនុកចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនីមួយៗក្នុងការការពារខ្លួនពីជំងឺកូវីដ១៩តាមរយៈកាអនុវត្តនូវវិធានការ៣ការពារ និង៣កុំ ព្រោះថាការឆ្លងឬមិនឆ្លងជំងឺកូវីដ១៩ គឺអាស្រ័យទៅលើការអនុវត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនីមួយៗព្រមទាំងសហគមន៍ទាំងមូល។
លោកស្រីបានបន្ថែមថាប៉ុន្តែមានប្រជាពលរដ្ឋភាគច្រើនបានរៀនសូត្រច្រើនពីវិធានការការពារជំងឺកូវីដ១៩និងបានផ្លាស់ប្តូរទំលាប់ការរៀនរស់នៅតាមបែបគន្លងថ្មីក្រោយរាជរដ្ឋាភិបាលបានប្រកាសបើកដំណើរការសង្គម និងសេដ្ឋកិច្ចឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថាព្រះរាជពិធីបុណ្យអុំទូក រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានខិតខំក្នុងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP និងវិធានការ «៣កុំ និង ៣ការពារ» ក្នុងការទប់ស្កាត់កូវីដ-១៩ ដោយចាត់ក្រុមការងារជំនាញចុះអប់រំណែនាំផ្ទាល់ដល់គ្រប់មូលដ្ឋានអាជីវកម្ម ខណៈដែលបុគ្គលិកបម្រើការក៏ទទួលបានការចាក់វ៉ាក់សាំងពេញលេញផងដែរខណៈគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត កងកម្លាំងមានសមត្ថកិច្ចបានខិតខំក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ស្របពេលចរន្តភ្ញៀវទេសចរមានភាពផុសផុលនៅគ្រប់រាជធានី-ខេត្ត។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថារយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១មាន ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានដើរកម្សាន្តនៅទូទាំងប្រទេសចំនួន៩១០,១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,២៨១នាក់មានការកើនឡើង ៥៤.៣៤% ធៀបនឹងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២០។
ក្នុងចំណោមគោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះរាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរច្រើនជាងគេគឺមានចំនួន ១៩៩,៨៣៥នាក់ បន្ទាប់មក ខេត្តសៀមរាប ១១៨,១៤៦នាក់និង ខេត្តព្រះសីហនុ ១១១,៣២២នាក់៕
អត្ថបទៈ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


