Connect with us

ព័ត៌មានជាតិ

មន្ទីររាជធានីខេត្ត ត្រូវ​បញ្ជូនឈ្មោះបេក្ខភាពប្រឡងបាក់ឌុបត្រឹមថ្ងៃទី៣០វិច្ឆិកា

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានកំណត់ឱ្យមន្ទីរអប់រំយុវជននិងកីឡាទាំង ២៥ រាជធានីខេត្តបញ្ជូនបញ្ជីឈ្មោះបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ការណែនាំកំណត់របស់លោករដ្ឋមន្ត្រីក្រសួងអប់រំនេះ បានធ្វើឡើងនៅក្នុងប្រជុំពីចម្ងាយ (Zoom meeting) ស្ដីពីការពិនិត្យវឌ្ឍនភាពនៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ២៧ ធ្នូ ២០២១ កាលពីម្សិលមិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកោះកុង ដែលបានដឹកនាំក្រុមការងារការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង និងការិយាល័យ.សុខភាពសិក្សា ចូលរួមប្រជុំពីចម្ងាយ (Zoom meeting) បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំនោះលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឱ្យថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡាទាំង២៥រាជធានីខេត្ត ត្រូវសហការពន្លឿនបញ្ជូនបញ្ជីឈ្មោះគណៈកម្មការមេប្រយោគទាំងមណ្ឌលសំណេរ និងកំណែ និងបញ្ជីបេក្ខភាពប្រឡងដោយមានរូបថតគ្រប់គ្រាន់មកនាយកដ្ឋានជំនាញកិច្ចការប្រឡង យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ជាមួយនេះដែរ លោករដ្ឋមន្ត្រីបានសម្រេចតម្លើងលក្ខខណ្ឌអាយុ៥៥ឆ្នាំ ដល់គណៈកម្មការមេប្រយោគ ប៉ុន្តែត្រូវមានសុខភាពល្អ។ ចំណែកបុគ្គលិកអប់រំមានជំងឺប្រចាំកាយ ដូចជាលើសឈាម ទឹកនោមផ្អែម ជាដើម មិនអនុញ្ញាតឱ្យចូលរួមជាគណៈកម្មការឡើយ ទោះបីមានអាយុក្រោមលក្ខខណ្ឌក្ដីនិងបេក្ខភាពប្រឡងត្រូវតែបញ្ចប់ និងសម្អាតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ជាកំណត់ រាជធានី ខេត្តត្រូវទទួលខុសត្រូវនិងដោះស្រាយជាមួយបេក្ខជនចំពោះបញ្ហាដកបេក្ខភាពប្រឡង។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសុខភាពជាចម្បងពិសេសគណៈកម្មការមេប្រយោគ និងបេក្ខជន។ចំពោះគណៈកម្មការដែលរកឃើញវិជ្ជមានកូវីដ១៩មុនថ្ងៃប្រឡង និងកំពុងដំណើរការប្រឡង មិនអនុញ្ញាត​ឱ្យ​បំពេញភារកិច្ចឡើយ។ ដោយឡែកបេក្ខជនដែលវិជ្ជមានជំងឺកូវីដ១៩ក្រសួងកំពុងពិចារណាក្នុងការរៀបចំឱ្យប្រឡងបែបណា ឬដកមិនឱ្យប្រឡង នឹងប្រជុំពិភាក្សាគ្នាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា ពីដំបូងឡើយក្រសួងអប់រំយុវជននិងកីឡា គ្រោងរៀបចំការប្រឡងបាក់ឌុបនៅថ្ងៃទី៦ធ្នូ។ ប៉ុន្តែក្រោយមកបាន​រំកិលទៅធ្វើនៅថ្ងៃទី២៧ធ្នូវិញ ដើម្បីឱ្យសិស្សមានពេលវេលាសិក្សាបានច្រើន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម