Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​ ៤៧​ នាក់​ពាក់ព័ន្ធ​ករណី​ទន្ទ្រាន​ដីព្រៃលិចទឹក​ នៅ​សៀមរាប​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាកា​រ

បានផុស

នៅ

អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី ៣០ ខែវិច្ឆិកា បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ចំនួន ៤៧ នាក់ ពាក់ព័ន្ធករណីទន្ទ្រានដីព្រៃលិចទឹក។

កម្លាំងចម្រុះបានចុះពិនិត្យមើលព្រៃលិចទឹក និងកន្លែងដែលជនខិលខូចបានកាប់ទន្ទ្រានយក​ធ្វើជា​កម្មសិទ្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ជនដែលបានកាប់ទន្ទ្រានដីព្រៃលិចទឹក​ត្រូវបានអាជ្ញាធរកសាងសុំនុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ ខណៈរូបលោក​បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលព្រៃលិចទឹក និងទីតាំងកាប់ទន្ទ្រាន​ក្នុងភូមិសាស្ត្រ​ខេត្តសៀមរាប។

លោកអភិបាលខេត្តបានឱ្យដឹងថា ខេត្តសៀមរាបមានក្រុង-ស្រុក ចំនួន០៦បានជាប់នៅ​បឹងទន្លេសាប​ មានស្រុកក្រឡាញ់ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានផ្ទៃដីជាង១២៦ពាន់ហិកតា។

នៅក្នុងភូមិសាស្រ្តក្រុងសៀមរាបមានដី ព្រៃលិចទឹកដែលជនខិលខូចបានកាប់ទន្ទ្រាន​ចំនួន១០០ ហិកតា ដែលមានជនសង្ស័យចំនួន ៤៧ នាក់​ត្រូវបានអាជ្ញាធរកសាងសុំនុំរឿងបញ្ជូន​ទៅតុលាការហើយ។

ដោយឡែកសម្រាប់នៅក្នុងភូមិសាស្រ្តស្រុកផ្សេងៗទៀត ក្រុមការងារកំពុងតែចុះពិនិត្យមើល​ជាក់ស្តែង។

លោកបន្តថា ព្រៃលិចទឹកនេះមានសារៈសំខាន់ណាស់សម្រាប់ជម្រកត្រី និងជីវៈចម្រុះនៅក្នុង​បឹងទន្លេសាប។ ដូច្នេះបើសិនជាបាត់បង់ព្រៃលិចទឹក និងធ្វើឱ្យប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះ ជាពិសេសទិន្នផលត្រី និងមានការថយចុះ៕

អត្ថបទៈ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម