ព័ត៌មានជាតិ
ខេត្តកណ្តាលមានបេក្ខជនដាក់ពាក្យប្រឡងបាក់ឌុបជាង ៨០០០នាក់
សម្រាប់ឆ្នាំនេះខេត្តកណ្តាលមានបេក្ខជនដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប ថ្ងៃ២៧ ខែធ្នូ២០២១ ប្រមាណជាង៨០០០នាក់ក្នុងនោះ ស្រីជាង៤៧០០នាក់។

លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សារៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១ កាលពីថ្ងៃពុធ ម្សិលមិញថា សមយ័ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី ២៧ ខែធ្នូ ខាងមុខនេះ ខេត្តកណ្តាលមានមណ្ឌលប្រឡងចំនួន ១៨មណ្ឌល ស្មើនឹង ៣៧០បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៥មណ្ឌល ស្មើនិង ១១៥បន្ទប់។ ចំណែកថ្នាក់វិទ្យាសាស្ត្របេក្ខជនសរុបចំនួន២៨៤៦នាក់ ស្រី១៧០០នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម បេក្ខជនសរុប៥៦១៨នាក់ ស្រី៣០៦១នាក់។

បើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ធ្លាប់បានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយមានបេក្ខជនបានដាក់ពាក្យប្រឡងសរុប ១១៥,១៣៩នាក់ នារី ៦០,៦៦១នាក់ ចែកជា ២០៤មណ្ឌល និង៤៦៥១បន្ទប់។
នៅក្នុងដំណើរការប្រឡបាក់ឌុបនេះដែរ លោកឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់អជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឲ្យទទួលបានជោគជ័យ៕ អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


